Real Madrid ឈានដល់កិច្ចព្រមព្រៀងផ្ទេរខ្សែប្រយុទ្ធស្លាប Yan Diomande ក្នុងតម្លៃជិត150លានដុល្លារ

ចែករំលែក៖

ក្លិប Real Madrid បានឈានដល់កិច្ចព្រមព្រៀងជាមួយ RB Leipzig ក្នុងការផ្ទេរខ្សែប្រយុទ្ធស្លាបជនជាតិកូតឌីវ័រ Yan Diomande មកកាន់ទឹកដី Santiago Bernabéu។ ក្លិបអេស្ប៉ាញបានប្រកាសជាផ្លូវការនៅថ្ងៃព្រហស្បតិ៍។

ទោះបីជាមិនបានបង្ហាញតម្លៃផ្ទេរជាផ្លូវការក៏ដោយ សារព័ត៌មាន MARCA បានរាយការណ៍ថា កិច្ចព្រមព្រៀងនេះអាចមានតម្លៃរហូតដល់ 125 លានអឺរ៉ូ (ប្រហែល 144.3 លានដុល្លារ) បូករួមនឹងប្រាក់លើកទឹកចិត្ត (Add-ons) ចន្លោះពី 10 ទៅ 15 លានអឺរ៉ូ។

ប្រសិនបើតម្លៃនេះត្រូវបានបញ្ជាក់ វានឹងក្លាយជាការផ្ទេរដែលមានតម្លៃខ្ពស់បំផុតក្នុងប្រវត្តិសាស្ត្រ Real Madrid ដោយលើសការផ្ទេរ Jude Bellingham ក្នុងឆ្នាំ 2023 ដែលមានតម្លៃប្រហែល 103 លានអឺរ៉ូ បូកនឹងប្រាក់បន្ថែម។

នៅក្នុងសេចក្តីថ្លែងការណ៍ ក្លិបបានបញ្ជាក់ថា៖ «Real Madrid និង RB Leipzig បានឈានដល់កិច្ចព្រមព្រៀងសម្រាប់ការផ្ទេរ Yan Diomande។ កីឡាកររូបនេះនឹងចុះកិច្ចសន្យាជាមួយក្លិបរហូតដល់ថ្ងៃទី 30 ខែមិថុនា ឆ្នាំ 2033»។

Diomande វ័យ 19 ឆ្នាំ បានបង្ហាញទម្រង់លេងយ៉ាងលេចធ្លោក្នុងរដូវកាលកន្លងទៅជាមួយ Leipzig ដោយស៊ុតបញ្ចូលទី 12 គ្រាប់ និងបញ្ជូនបាល់ឱ្យមិត្តរួមក្រុមស៊ុតបញ្ចូលទី 9 លើក នៅក្របខណ្ឌ Bundesliga ជួយក្លិបបញ្ចប់ចំណាត់ថ្នាក់លេខ 3 និងទទួលបានកៅអីលេងក្នុង UEFA Champions League រដូវកាលក្រោយ។

រូបគេបានផ្ទេរពីក្លិបអេស្ប៉ាញ Leganés មកកាន់ Leipzig កាលពីឆ្នាំមុន ហើយក៏បានជួយក្រុមជម្រើសជាតិកូតឌីវ័រ ក្នុងព្រឹត្តិការណ៍ World Cup ថ្មីៗនេះ ដែលអាចឡើងដល់វគ្គ 32 ក្រុមចុងក្រោយ។

អ្នកចាត់ការថ្មី Jose Mourinho បានត្រឡប់មកដឹកនាំ Real Madrid ជាលើកទីពីរ កាលពីខែមិថុនា បន្ទាប់ពីក្លិបមានរដូវកាលមិនសូវជោគជ័យ ដោយបញ្ចប់ត្រឹមជើងឯករង La Liga ក្រោម Barcelona និងធ្លាក់ចេញពី Champions League នៅវគ្គ 8 ក្រុមចុងក្រោយ។

...

រហូតមកដល់ពេលនេះ Real Madrid បានពង្រឹងក្រុមដោយចុះហត្ថលេខាលើកីឡាករថ្មីជាច្រើន រួមមាន៖
Marc Cucurella (ខ្សែការពារឆ្វេង)
Bernardo Silva (ខ្សែបម្រើ)
Ibrahima Konaté (ខ្សែការពារកណ្ដាល)
Denzel Dumfries (ខ្សែការពារស្លាប)
ហើយឥឡូវនេះ Yan Diomande ក្លាយជាកីឡាករថ្មីបន្ថែមម្នាក់ទៀតសម្រាប់រដូវកាលថ្មី៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print