«ណងចាន់» មិនមែនជាទីតាំងតែមួយទេ៖ បកស្រាយការពិតប្រវត្តិសាស្ត្រ រវាងជំរុំណងចាន់នៅកម្ពុជា និង សាយខេ នៅប្រទេសថៃ

ចែករំលែក៖

ក្នុងការពិភាក្សាអំពីប្រវត្តិសាស្ត្រជនភៀសខ្លួនកម្ពុជា និងស្ថានភាពតាមព្រំដែនកម្ពុជា-ថៃនៅទសវត្សរ៍ ឆ្នាំ ១៩៨០ មានការយល់ច្រឡំមួយដែលបានបន្តអូសបន្លាយអស់ជាច្រើនឆ្នាំមកហើយ ការយល់ច្រឡំនោះ គឺជាការយក «ជំរុំ ណងចាន់» ដែលស្ថិតនៅលើទឹកដីកម្ពុជា ទៅបញ្ចូលជាមួយ «ណងចាន់» ឬ «សាយខេ (Site K)» ដែលស្ថិតនៅក្នុងប្រទេសថៃ ហើយសន្និដ្ឋានថាជាទីតាំងតែមួយ។

 

នៅពេលមើលត្រឹមឈ្មោះ ការយល់ច្រឡំបែបនេះអាចហាក់ដូចជាសមហេតុផល។ ប៉ុន្តែនៅពេលពិនិត្យ ឯកសារ របស់អង្គការសហប្រជាជាតិ ផែនទីប្រវត្តិសាស្ត្រ និងការសិក្សារបស់អ្នកស្រាវជ្រាវអន្តរជាតិ នឹងឃើញថា ជំរុំទាំងពីរមានប្រវត្តិកំណើតខុសគ្នា ស្ថិតនៅលើទឹកដីខុសគ្នា មានអ្នកគ្រប់គ្រងខុសគ្នា និង បំពេញតួនាទីខុសគ្នាទាំងស្រុង។

 

ការបែងចែកចំណុចនេះ មិនមែនជាបញ្ហាភាសា ឬការហៅឈ្មោះប៉ុណ្ណោះទេ ប៉ុន្តែជាបញ្ហានៃភាពត្រឹមត្រូវ ក្នុង ការ សរសេរ ប្រវត្តិសាស្ត្រ ជំរុំណងចាន់ដើម បានលេចរូបរាងឡើងក្រោយការដួលរលំនៃរបបកម្ពុជា ប្រ ជា ធិបតេយ្យ នៅចុង ឆ្នាំ ១៩៧៩ និងដើមឆ្នាំ១៩៨០ ដោយទីតាំងនោះគឺស្ថិតនៅតំបន់ព្រៃចាន់ ក្នុងខេត្ត បន្ទាយ មាន ជ័យ ក្នុងទឹកដីកម្ពុជាជាប់ព្រំដែនប្រទេសថៃ។

 

ពេលនោះ តំបន់ព្រំដែនទាំងមូលកំពុងស្ថិតក្នុងសង្គ្រាម ដោយជំរុំណងចាន់មិនមែនជាជំរុំ ជន ភៀសខ្លួន ដែល បង្កើតដោយ UNHCR នោះទេ វាគឺជាជំរុំចម្រុះដែលមានទាំងទីតាំងនយោបាយ មូល ដ្ឋាន យោធា និង ជា ទីជម្រកសម្រាប់ប្រជាពលរដ្ឋស៊ីវិលដែលរត់គេចពីសង្គ្រាម និងភាពអត់ឃ្លាន តែរូបភាព នៃជំរុំ នេះ បានផ្លាស់ប្តូរទាំងស្រុងក្នុង យុទ្ធនាការរដូវប្រាំង ឆ្នាំ ១៩៨៤–១៩៨៥ ដោយជំរុំនោះត្រូវ បានរងការ វាយប្រ ហារ និងបំផ្លាញទាំងស្រុងនៅ ពេល នោះ។ ក្រោយហេតុការណ៍នោះ ប្រជាពលរដ្ឋរាប់ម៉ឺននាក់ដែលបាន ស្នាក់ នៅ ទីនោះ ក៏បានរត់ ភៀស ខ្លួនឆ្លងព្រំដែនចូលទៅ ក្នុង ទឹកដីថៃ ដើម្បីស្វែងរកទីសុវត្ថិភាព ត្រង់ចំណុច នេះ ហើយដែលជាប្រភពនៃការ ភាន់ច្រឡំ។

 

ក្រោយការបំផ្លាញជំរុំណងចាន់ដើមនៅក្នុងទឹកដីកម្ពុជាហើយ ពេលនោះអាជ្ញាធរថៃ និងអង្គការសហ ប្រជាជាតិ ក៏រៀបចំបង្កើតជំរុំថ្មីមួយទៀតនៅក្នុងខេត្តស្រះកែវក្នុងទឹក ដីប្រទេសថៃ ដើម្បីទទួលយកជន ភៀស ខ្លួនកម្ពុជាដែលទើប ឆ្លងព្រំដែន ចេញពីប្រទេសកម្ពុជាដោយការបំផ្លាញជំរុំចាស់ ដែលជំរុំថ្មីនោះ ត្រូវបានគេស្គាល់ឈ្មោះថាជា «ជុំរំសាយខេ (Site K)» ដែលបានបង្កើតឡើងនៅក្នុងឆ្នាំ១៩៨៤ ហើយ ក្នុងឯកសារមួយចំនួនក៏ត្រូវបាន ហៅថា «ណងចាន់» ផងដែរ ព្រោះសំដៅទៅលើអ្នករស់នៅ ទីនោះដែល ភាគច្រើនជាអ្នកបាន ចាកចេញ មក ពីជំរុំណងចាន់ ចាស់ នៅ ក្នុងទឹកដីកម្ពុជា ប៉ុន្តែការប្រើឈ្មោះដូចគ្នានេះគឺ មិនមែនមានន័យថា ជាទីតាំងតែមួយ ដដែលនោះទេ។

 

សាយខេ នៅក្នុងទឹកដីថៃគឺជាជំរុំជនភៀសខ្លួនស៊ីវិល ដែលបានដំណើរការក្រោមកិច្ចសហការរវាងរដ្ឋា ភិ បាលថៃ UNHCR និងអង្គការមនុស្សធម៌អន្តរជាតិ ដោយភារកិច្ចរបស់គេនៅពេលនោះ គឺផ្តោតទៅលើការ ផ្តល់ទីជម្រកបណ្ដោះអាសន្ន អាហារ ទឹកស្អាត សេវាសុខាភិបាល ការអប់រំ និងការការពារដល់ជន ភៀស ខ្លួន កម្ពុជាឲ្យមានសុវត្ថិភាព រហូតដល់ពេលដែលពួកគេអាចវិល ត្រឡប់ ទៅ កាន់ ប្រទេសកម្ពុជាវិញបាន។ ដូច្នេះ បើ ទោះបីជាជំរុំទាំងពីរនោះមានឈ្មោះស្រដៀងគ្នា និងមានទំនាក់ទំនងគ្នាតាមរយៈការផ្លាស់ទី របស់ ជនភៀសខ្លួនកម្ពុជានៅពេលនោះក៏ដោយក្តី ក៏ទីនោះមិនមែនជាទីតាំងតែមួយនោះឡើយ។

 

គួររំលឹកផងដែរថា ក្រោយពីមានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសឆ្នាំ១៩៩១ អង្គការអ៊ុនតាក់ និង UNHCR បានអនុវត្តកម្មវិធីធ្វើមាតុភូមិនិវត្តន៍ជនភៀសខ្លួនកម្ពុជាជាង ៣៦ម៉ឺននាក់ ពីជំរុំផ្សេងៗចេញ ពីទឹកដីថៃ រួមទាំង ជំរុំសាយខេផងនៅក្នុងឆ្នាំ១៩៩២ – ១៩៩៣ បន្ទាប់ពីកម្មវិធី មាតុ ភូមិ និវត្តន៍របស់ ជនភៀសខ្លួនកម្ពុជាត្រឡប់ចូលមាតុភូមិវិញត្រូវបានបញ្ចប់ ជំរុំជនភៀសខ្លួននោះក៏ត្រូវបានបិទ ទ្វារ ទាំងស្រុងផងដែរ។

 

ការយល់ច្រឡំភាគច្រើនកើតឡើងដោយសារឯកសារ ខ្លះប្រើ ពាក្យ «Nong Chan» សំដៅលើជំរុំនៅ ក្នុង ទឹក ដីថៃ ដោយមិនបានបញ្ជាក់ថាជាទីតាំងថ្មីដែលត្រូវបាន បង្កើត ឡើងក្រោយ ការបំផ្លាញជំរុំ ណងចាន់ ចាស់ នោះទេ ទើបនៅពេលនេះឯកសារទាំងនោះត្រូវបានគេ ដកស្រង់និង ផ្សព្វផ្សាយបន្តដោយមិនបាន យោង ទៅលើប្រភពពិតប្រាកដនិងមិនបានពិនិត្យច្បាស់លាស់ នោះហើយការយល់ច្រឡំក៏ចេះតែ បន្ត កើតមានឡើងពីជំនាន់មួយទៅជំនាន់មួយ។

 

ភាពស្រពិចស្រពិលក្នុងការប្រើឈ្មោះ «ណងចាន់» បានបើកឱកាសឱ្យមានការបកស្រាយខុសៗគ្នាជា បន្ត បន្ទាប់ រហូតមកដល់បច្ចុប្បន្ន។ ក្នុងរយៈពេលថ្មីៗនេះ មានការលើកឡើងពីមនុស្សមួយចំនួននៅ ប្រទេស ថៃ រួមទាំងថ្នាក់ដឹកនាំ និងក្រុមជាតិនិយមថៃមួយចំនួន ដោយអះអាងថា តំបន់ដែលប្រជាពល រដ្ឋកម្ពុជា កំពុងរស់នៅសព្វថ្ងៃ គឺជាអតីតជំរុំណងចាន់ដែលថៃធ្លាប់បង្កើតឡើងនៅលើទឹកដីថៃ សម្រាប់ ទទួលជន ភៀសខ្លួនកម្ពុជា ហើយថា ប្រជាពលរដ្ឋកម្ពុជាមិនបានចាកចេញពីតំបន់នោះឡើយ។

 

ទោះជាយ៉ាងណា ការលើកឡើងបែបនេះមិនស្របទៅតាមប្រវត្តិសាស្ត្រ និងឯកសារអន្តរជាតិដែល មាន ស្រាប់នោះឡើយ ព្រោះឯកសាររបស់អង្គការសហប្រជាជាតិ និងការសិក្សារបស់អ្នកស្រាវជ្រាវអន្តរជាតិ បានបែង ចែកយ៉ាងច្បាស់រវាង «ជំរុំណងចាន់» ដែលធ្លាប់មានទីតាំងនៅលើទឹកដីកម្ពុជា និង «ណងចាន់ (Site K)» ដែលជាជំរុំជនភៀសខ្លួនថ្មី បង្កើតឡើងនៅលើទឹកដីថៃក្រោយការបំផ្លាញជំរុំណងចាន់ដើម។ ដូច្នេះ ការយកជំរុំទាំងពីរមកចាត់ទុកថាជាទីតាំងតែមួយ ឬប្រើជាមូលដ្ឋានសម្រាប់ការអះអាងអំពីទីតាំងភូមិ សាស្ត្រ មិនស្របតាមអង្គហេតុប្រវត្តិសាស្ត្រ និងឯកសារអន្តរជាតិដែលអាចផ្ទៀងផ្ទាត់បានឡើយ។

 

ហេតុនេះ ការបែងចែកឲ្យបានច្បាស់រវាងទីតាំងទាំងពីរ មិនមែនជាបញ្ហាដែលត្រូវចោទដាក់គ្នានោះទេ ប៉ុន្តែជាបញ្ហានៃភាពត្រឹមត្រូវដោយសំអាងលើប្រវត្តិសាស្ត្រ និងឯកសារដែលទទួលស្គាល់ជាអន្តរជាតិ ដើម្បីជៀសវាងការយល់ច្រឡំ ការប្រើប្រាស់ប្រវត្តិសាស្ត្រក្នុងន័យដែលអាចនាំ ឱ្យមានការ បក ស្រាយ ខុសអំពីទីតាំង និងអធិបតេយ្យភាព។

 

សម្រាប់ការសិក្សាស្រាវជ្រាវប្រវត្តិសាស្ត្រ ការបែងចែកឲ្យបានច្បាស់រវាងទីតាំងទាំងពីរនេះ មានសារៈ សំ ខាន់ ខ្លាំង ណាស់ ព្រោះប្រវត្តិសាស្ត្រមិនអាចកំណត់ត្រឹមតែជាឈ្មោះបាននោះទេ ពោលគឺត្រូវមានអំណះ អំណាង មួយ ច្បាស់លាស់ដោយផ្អែកទៅលើទីតាំងភូមិសាស្ត្រ ពេលវេលា នៃការបង្កើតទីតាំងនោះ និងស្ថា ប័ន ផ្សេងៗ ទៀតដែល បានដឹងលឺនិងទទួលស្គាល់ទីតាំងនេះ។

 

ជំរុំណងចាន់ដើម គឺជាជំរុំដែលធ្លាប់មាននៅលើទឹកដីកម្ពុជា ក្នុងពេលដែលកម្ពុជាកំពុងមានសង្គ្រាមផ្ទែក្នុង រីឯសាយខេ គឺជាជំរុំជនភៀសខ្លួនកម្ពុជានៅលើទឹកដីថៃ ដែលបង្កើតឡើងក្រោយពេល ជំរុំចាស់ ត្រូវ បាន បំផ្លាញ ដើម្បីផ្តល់ជំនួយមនុស្សធម៌ដល់អ្នកដែលបានរត់គេចពីសង្គ្រាមក្នុងទឹកដីកម្ពុជាក្នុងពេលនោះ។

 

ការពិតប្រវត្តិសាស្ត្រនេះ គឺជាអ្វីដែលឯកសាររបស់អង្គការសហប្រជាជាតិ បាន បង្ហាញ ជាយូរមកហើយ ដូច្នេះ ការយកជំរុំទាំងពីរមកប្រើជំនួសគ្នាក្នុងចេតនា ណា មួយ គឺមិនស្របទៅនឹងអង្គ ហេតុប្រវត្តិ សាស្ត្រពិត ប្រាកដឡើយ។

 

តាមពិតប្រវត្តិសាស្ត្រគួរតែជាមូលដ្ឋានសម្រាប់ការយល់ដឹង មិនមែនជាប្រភពនៃការភាន់ច្រឡំ ឬជា ឧបករណ៍ សម្រាប់ បកស្រាយទៅតាមផលប្រយោជន៍របស់ភាគីណាមួយនោះទេ ការគោរពចំពោះ អង្គ ហេតុប្រវត្តិ សាស្ត្រ និងភស្តុតាងដែលអាចផ្ទៀងផ្ទាត់បាន នោះហើយគឺជាវិធីសាស្ត្រដ៏ល្អបំផុតក្នុង ការ ជួយ ឲ្យសាធារណៈមតិទាំងនៅក្នុងប្រទេសកម្ពុជា ថៃ និងសហគមន៍អន្តរជាតិ មើលឃើញពីអតីតកាល តាម ការពិត មិនមែនតាមការយល់ច្រឡំ ឬការបកស្រាយដែលខ្វះមូលដ្ឋាននោះឡើយ។

 

បញ្ហាព្រំដែននេះ កម្ពុជាមិនអាចអះអាងថាខ្លួនត្រឹមត្រូវដោយគ្មានមូលដ្ឋានដែរ ហើយភាគីថៃក៏មិនត្រូវ បក ស្រាយប្រវត្តិសាស្ត្រដោយផ្អែកលើការយល់ឃើញរបស់ខ្លួនតែម្ខាងនោះដែរ។ បញ្ហាប្រវត្តិសាស្ត្រ និងព្រំ ដែន គួរតែត្រូវបានដោះស្រាយដោយផ្អែកលើឯកសារផ្លូវការ ភស្តុតាងប្រវត្តិសាស្ត្រ និងគោលការណ៍ច្បាប់ អន្តរ ជាតិ មិនមែនដោយការសន្និដ្ឋាន ឬការអះអាងរបស់ភាគីណាមួយតែឯងនោះទេ។

 

ដូច្នេះ មធ្យោបាយដែលអាចនាំទៅរកការបញ្ជាក់ការពិតប្រកបដោយតម្លាភាព និងអាចទទួលយកបាន ដោយភាគីទាំងពីរ គឺការចូលរួមវាស់វែង និងផ្ទៀងផ្ទាត់ខ្សែបន្ទាត់ព្រំដែនរួមគ្នា ដោយផ្អែកលើឯក សារ និងផែនទីដែលភាគីទាំងពីរទទួលស្គាល់ និងមានតម្លៃផ្លូវច្បាប់ មានតែការប្រកាន់ខ្ជាប់នូវអង្គហេតុ ភស្តុតាង និងនីតិវិធីដែលបានព្រមព្រៀងគ្នាប៉ុណ្ណោះទេ ទើបអាចបែងចែកបានយ៉ាងច្បាស់ថា អ្វីជាការពិត ប្រវត្តិសាស្ត្រ និងអ្វីជាការបកស្រាយដែលមិនស្របនឹងភស្តុតាង៕

...

ដោយ៖ ពិន វិជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print