ស្រុកបុរីអូរស្វាយសែនជ័យ៖ លោក ទូច គង្គា អនុប្រធានទី១ ក្រុមការងារចុះមូលដ្ឋានស្រុកបុរីអូរស្វាយសែនជ័យ នៅថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលលើកទឹកចិត្តដល់ប្អូនៗសិស្សានុសិស្សថ្នាក់ទី១២ ដែលត្រូវត្រៀមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ឆ្នាំសិក្សា២០២៥-២០២៦ ចំនួន៤២នាក់ ស្រី ៣១នាក់ ក្នុងស្រុកបុរីអូរស្វាយសែនជ័យ នៃខេត្តស្ទឹងត្រែង។
ក្នុងឱកាសនោះ លោក ទូច គង្គា បានលើកឡើងពីការផ្ដល់កម្លាំងចិត្ត និងការគាំទ្ររបស់ ថ្នាក់ដឹកនាំ លោកគ្រូ-អ្នកគ្រូ និងមាតាបិតា អំពីការយកចិត្តទុកដាក់ខ្ពស់ ព្រមទាំងផ្តល់ទំនុកចិត្តថា ប្អូនៗម្នាក់ៗសុទ្ធតែមានសមត្ថភាពអាចប្រឡងជាប់ ប្រសិនបើមានការខិតខំប្រឹងប្រែង។
សិស្សានុសិស្សទាំងអស់ក៏បានបង្ហាញការប្តេជ្ញាចិត្តខ្ពស់ក្នុងការខិតខំប្រឹងប្រែងរៀនសូត្រ ដើម្បីយកជ័យជម្នះជូនខ្លួនឯង គ្រួសារ និងសាលារៀន។ ការថែទាំសុខភាព៖ ត្រូវញ៉ាំអាហារមានជីវជាតិ ផឹកទឹកឱ្យបានច្រើន និងគេងឱ្យបានគ្រប់គ្រាន់ (ជៀសវាងការគេងយប់ជ្រៅ)។ ការគ្រប់គ្រងអារម្មណ៍៖ ត្រូវរក្សាភាពស្ងប់ស្ងាត់ កាត់បន្ថយការភ័យព្រួយ និងរក្សាចិត្តគំនិតវិជ្ជមាន។
ជាចុងក្រោយ លោក ទូច គង្គា និងអង្គពិធីបានឧបត្ថម្ភថវិកាជូន សិស្សានុសិស្សដែលមានជីវភាពខ្វះខាត ចំនួន ១២នាក់/១៥០,០០០រៀល ស្មើនឹង ១,៨០០,០០០រៀល និងសិស្សានុសិស្ស ដែលមានជីវភាពសមរម្យ ចំនួន ៣០នាក់/១០០,០០០រៀល ស្មើនឹង ៣,០០០,០០០រៀល សរុបរួម ៤,៨០០,០០០រៀល៕
ដោយ៖តារា










