រកឃើញទំនិញហួសកាលបរិច្ឆេទ និងសារធាតុហាមឃាត់ជាច្រើន នៅក្រុងបាត់ដំបង និងស្រុករុក្ខគីរី

ចែករំលែក៖

ខេត្តបាត់ដំបង៖ សមត្ថកិច្ច និងមន្ត្រីជំនាញ បានចុះត្រួតពិនិត្យទីតាំងលក់ទំនិញ និងឱសថស្ថានជាច្រើនកន្លែង រកឃើញទំនិញហួសកាលបរិច្ឆេទ និងមានសារធាតុគីមីហាមឃាត់ ក្នុងក្រុងបាត់ដំបង និងស្រុករុក្ខគីរី កាលពីថ្ងៃទី០៤ ដល់ថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៦។

 

ប្រតិបត្តិការនេះ ដឹកនាំដោយសមត្ថកិច្ចនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច សហការជាមួយមន្ត្រីពាក់ព័ន្ធ ដោយបានចុះពិនិត្យទីតាំងសរុបចំនួន ៥កន្លែង ក្នុងនោះមានឱសថស្ថាន ២កន្លែង និងហាងលក់ទំនិញ ៣កន្លែង នៅសង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង។

ជាក់ស្តែង នៅហាងលក់ទំនិញយីហោ “សុខ ខេង” ដែលជាទីតាំងធំមួយ សមត្ថកិច្ចបានរកឃើញទំនិញហួសកាលបរិច្ឆេទជាច្រើនមុខ រួមមានទឹកដោះគោ នំកំប៉ុង នំប្រអប់ ចាហ៊ួយ ស្ករគ្រាប់ សាប៊ូ និងផលិតផលផ្សេងៗជាច្រើន។

ដោយឡែក នៅស្រុករុក្ខគីរី មន្ត្រី ក.ប.ប. ក៏បានចុះត្រួតពិនិត្យទីផ្សារ និងរកឃើញទំនិញខូចគុណភាព ព្រមទាំងមានសារធាតុគីមីហាមឃាត់ ដូចជា ពពុះសណ្តែកមានសារធាតុបូរ៉ាក់ មីកញ្ចប់ និងសៀងហួសសុពលភាព សរុបទម្ងន់ប្រមាណ ១៥គីឡូក្រាម។

ទំនិញទាំងនេះ ត្រូវបានដកហូត និងរក្សាទុក ដើម្បីរង់ចាំដុតបំផ្លាញចោលតាមនីតិវិធី នៅពេលខាងមុខ៕

...

ដោយ៖ ជ្រោយពេជ្រ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print