ភ្នំពេញ៖ រថយន្តព្រូសបើកលឿនជ្រុលបុករបាំងថ្នពុះចែកទ្រូងផ្លូវមួយកង់ខ្ទាតមកកណ្តាលផ្លូវស្របពេលរថយន្តព្រូសមួយគ្រឿងបើកបញ្ច្រាសទិសរងការខូចខាតយ៉ាងដំណំសំណាងល្អមិនមានអ្នករងរបួស។
ហេតុកាណ៍នេះកើតឡើងកាលពីវេលាម៉ោង ១១ យប់ថ្ងៃទី៧ ខែសីហាឆ្នាំ ២០២៦ ស្ថិតនៅតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ចំណុចមុខព្រលានយន្តហោះពោធិ៍ចិនតុងចាស់ ដែលស្ថិតនៅក្នុងសង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថានៅមុនពេលកើតហេតុគេឃើញ រថយន្តព្រូស១គ្រឿងពាក់ស្លាលេខភ្នំពេញ2Z-4458បើកលឿនលុះមកដល់ចំណុចកើហេតុក៏ជ្រុលបុករបាំងថ្នពុះចែកទ្រូងផ្លូវមួយកង់ខ្ទាតមកកណ្តាលផ្លូវស្របពេលរថយន្តព្រូសមួយគ្រឿងទៀតពាក់ស្លាកលេខភ្នំពេញ2BU-8494បើកបញ្ច្រាសទិសដៅគ្នាមកដល់បុកបន្តែមទៀតបណ្តាលរបាំងថ្មខ្ទាតប្រហែល៣០ម៉ែត្រ
ចំណែករថយន្តទាំងពីរគ្រឿងរងការខូចខាតយ៉ាងដំណំសំណាងល្អអ្នកបើកបរមិនមានអ្នករងរបួស។
ក្រោយកើតហេតុអ្នកបើករថយន្តទាំងពីរគ្រឿងបានចាកចេញពីកន្លែងកើតហេតុបាត់ បន្សល់តែរថយន្តហើយត្រូវបានសមត្ថកិច្ចជំនាញធ្វើការវាស់វែងយកទៅរក្សាទុករង់ចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយ៕
ដោយ៖ សីហា សែនសុខ










