ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត Lexus Lx -570 រវាងម៉ូតូហុងដាឌ្រីមបណ្ដាលឲ្យយុវជនពីរនាក់រងរបួសធ្ងន់

ចែករំលែក៖

ភ្នំពេញ៖ យុវជនពីរនាក់បានរងរបួសធ្ងន់ខណៈជួបគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត Lexus Lx -570 រវាងម៉ូតូហុងដាឌ្រីមហើយត្រូវបានរថយន្តដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗ។
គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងយប់រំលងអាធ្រាតឈានចូលថ្ងៃទី ៨ ខែសីហាឆ្នាំ ២០២៦
ស្ថិតនៅតាមបណ្ដោយផ្លូវ២៨៩ កែងនឹងផ្លូវ ៥៦៦ សង្កាត់បឹងកក់ទី២  ខណ្ឌទួលគោករាជធានីភ្នំពេញ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថានៅមុនពេលកើតហេតុគេឃើញមាននិងម៉ូតូហុងដាឌ្រីមពាក់ស្លាកលេខតាកែវ1AE-1384 ជិះគ្នាពីនាក់លុះមកដល់ត្រង់ចំណុចស្តុបបែកជាបួនក៏ជួបគ្រោះថ្នាក់ជាមួយនិងរថយន្ត Lexus Lx -570
ពាក់ស្លាកលេខភ្នំពេញ2BC-9998 បណ្តាលឲ្យយុវជនទាំងពីនាក់រងរបួសធ្ងន់តែម្តង។
ប្រភពដដែលបានបន្តឲ្យដឹងទៀតថាក្រោយកើតហេតុអ្នកបើកបររថយន្តបានឡើងជិះម៉ូតូកង់បីគេចេញពីកន្លែងកើតហេតុបាត់ចំណែកជនរងគ្រោះត្រូវបានបញ្ជូនទៅគ្រោះនៅឯមន្ទីរពេទ្យ ដោយឡែករថយន្តនិងម៉ូតូសមត្ថកិច្ចជំនាញធ្វើការវាស់វែងយកទៅរក្សាទុករងចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយ៕ ដោយ៖ សីហា សែនសុខ


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print