ឃាត់ជនសង្ស័យម្នាក់លួចម៉ូតូ០១គ្រឿង នៅក្នុងមូលដ្ឋានសង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក

ចែករំលែក៖

ភ្នំពេញ÷ នៅថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោង០៣:០៥នាទីរំលងអាធ្រាត្រ កម្លាំងល្បាត នៃអធិការដ្ឋានបានធ្វើការឃាត់ខ្លួនជនសង្ស័យ០១នាក់ ឃាត់ខ្លួននៅចំណុចផ្លូវលេខ៥៩៨ កែងផ្លូវលេខ៣១៧ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ដែលបានប្រព្រឹត្តបទល្មើសនៅចំណុចផ្លូវលេខ២៤៧ ភូមិ១ ក្រុម១ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោល រាជធានីភ្នំពេញ។

ជនសង្ស័យឈ្មោះ គង់ ប្រុសម៉ៅ ហៅម៉ៅ ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរ មិនប្រាកដ ស្នាក់នៅមិនពិប្រាកដ។ (មានសារធាតុញៀន)

វត្ថុតាំងចាប់យក-ដែកកែច្នៃសម្រាប់កាច់កម៉ូតូចំនួន ២ និងដែកខ្សៀចំនួន០១ -ម៉ូតូ០១គ្រឿង (ម៉ូតូម៉ាក Honda Icon ពណ៌ខ្មៅ-ទឹកក្រូច ពាក់ស្លាក់លេខ កំពង់ចាម 1AA-6039 (ជាម៉ូតូដែលជនសង្ស័យធ្វើសកម្មភាពលួច) ចាប់យកពីជនសង្ស័យខាងលើ។
*ជនរងគ្រោះ មិនទាន់ដាក់ពាក្យបណ្ដឹងនោះទេ។

បច្ចុប្បន្នជនសង្ស័យខាងលើ កំពុងឃាត់ខ្លួនជាបណ្ដោះបអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីធ្វើការសាកសួរនិងចាត់ការបន្តតាមនីតិវិធី៕

...

ដោយ៖ សុរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print