លោកបណ្ឌិត គឹម សន្តិភាព រដ្ឋលេខាធិការក្រសួងយុត្តិធម៌ អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាលើការរៀបចំអភិវឌ្ឍន៍ប្រព័ន្ធព្រឹត្តបត្រថ្កោលទោសឌីជីថល ដំណាក់កាលទី៣

ចែករំលែក៖

ភ្នំពេញ៖ នៅព្រឹកថ្ងៃចន្ទ ទី១០ ខែសីហា ឆ្នាំ២០២៦ នាទីស្តីការក្រសួងយុត្តិធម៌ លោកបណ្ឌិត គឹម សន្តិភាព រដ្ឋលេខាធិការក្រសួងយុត្តិធម៌ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាលើការរៀបចំអភិវឌ្ឍន៍ «ប្រព័ន្ធព្រឹត្តបត្រថ្កោលទោសឌីជីថល ដំណាក់កាលទី៣»។

កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពី លោក ជាម សត្យា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានកិច្ចការទោសព្រហ្មទណ្ឌ ក្រសួងយុត្តិធម៌ ព្រមទាំងលោក ចាន់ទី សុធី អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋាន គណៈកម្មាធិការរដ្ឋាភិបាលឌីជីថល តំណាងក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងមន្ត្រីជំនាញ-បច្ចេកទេសពាក់ព័ន្ធជាច្រើនរូបទៀត។

កិច្ចប្រជុំនេះរៀបចំឡើងដើម្បីពិភាក្សា និងប្រមូលធាតុចូលលើការអភិវឌ្ឍ «ប្រព័ន្ធព្រឹត្តបត្រថ្កោលទោសឌីជីថល» ឱ្យកាន់តែទំនើប រហ័ស និងមានសុវត្ថិភាព ក្នុងគោលបំណងសម្រួលនីតិវិធីក្នុងវិស័យធុរកិច្ចតាមរយៈប្រព័ន្ធ CamDX ព្រមទាំងការ ឆ្លើយតបទៅនឹងកំណើននៃការស្នើសុំឯកសារដែលកំពុងកើនឡើង ព្រមទាំងជម្រុញការធ្វើបរិវត្តកម្មឌីជីថលតាមរយៈការភ្ជាប់ប្រព័ន្ធទិន្នន័យអន្តរស្ថាប័នរវាងក្រសួងយុត្តិធម៌ និងក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ៕ 

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print