បទល្មើសព្រៃឈើ និងឡធ្យូងខុសច្បាប់ ត្រូវសមត្ថកិច្ចខេត្តព្រះវិហារ បង្ក្រាបបានជាបន្តបន្ទាប់!

ចែករំលែក៖

ខេត្តព្រះវិហារ÷កម្លាំងសមត្ថកិច្ចចម្រុះ និងមន្ត្រីឧទ្យានុរក្សបានចុះបង្ក្រាបបទល្មើសធនធានធម្មជាតិយ៉ាងក្តៅគគុកពីរថ្ងៃជាប់គ្នា (ថ្ងៃទី០៧-០៨ ខែសីហា ឆ្នាំ២០២៦) ដោយសម្រេចបានលទ្ធផលធំៗចំនួន ២ ទីតាំង៖

១-ដឹកនាំដោយមន្ទីរបរិស្ថានខេត្ត សហការជាមួយអាជ្ញាធរស្រុកជាំក្សាន្ត និងតុលាការ បានចុះវាយកម្ទេចឡធ្យូងខុសច្បាប់សរុប ៣៦ឡ ស្ថិតក្នុងភូមិដំណាក់កណ្តោល ឃុំរំដោះស្រែ ស្រុកជាំក្សាន្ត (ដីសម្បទានសង្គមកិច្ចកងពលធំអន្តរាគមន៍លេខ៣)។

២-មន្ត្រីឧទ្យានុរក្សស្នាក់ការភ្នំត្នោត-ភ្នំពក សហការជាមួយសហគមន៍ បានចុះល្បាតក្នុងភូមិម្រេច ឃុំស្រយង់ ស្រុកគូលែន ឃាត់ខ្លួនជនសង្ស័យបាន ០២នាក់ (បក្សពួកមួយចំនួនរត់គេចខ្លួន) ព្រមទាំងរឹបអូស៖ ឈើមូល (រាំង/ឥន្ទនេល) ២៧ដុំ និងឈើប្រណីត (ធ្នង់/សុក្រម) ៦,៥០០ ម៉ែត្រគូបត្រីគុណ ,គោយន្តកន្ត្រៃ ០២គ្រឿង, ម៉ូតូ ០១គ្រឿង, ទូរស័ព្ទ, កាំភ្លើងកែច្នៃ និងម្សៅផ្សំមួយចំនួន។

បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាងត្រូវបានបញ្ជូនទៅស្នាក់ការថ្មគ្រោង ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមច្បាប់។

ពាក់ព័ន្ធករណីនេះ អាជ្ញាធរនឹង មិនលើកលែង ឬយោគយល់ដាច់ខាត ចំពោះបុគ្គល ឬក្រុមដែលលួចកាប់បំផ្លាញ និងបង្កើតឡធ្យូងខុសច្បាប់ក្នុងតំបន់ការពារ! រាល់សកម្មភាពល្មើសច្បាប់នឹងត្រូវផ្តន្ទាទោសយ៉ាងម៉ឺងម៉ាត់បំផុតចំពោះមុខច្បាប់៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print