ភ្នំពេញ ៖ លី ធុជ បានបញ្ជាក់ថា៖ ប្រទេស លុចសំបួ នៅតែបន្ដគាំទ្រពេញចិត្ដ ជួយ វិ ស័យ សកម្មភាពមីន មនុស្សធម៌នៅកម្ពុជា បើទោះបី វិបត្ដិជំម្លោះរវាងប្រទេសជិតខាងកម្ពុជា កំពុងបន្ដអូសបន្លាយយ៉ាងណាក្ដី ។
លោក លី ធុជ ទេសរដ្ឋមន្រ្តី និងជាអនុប្រធានទី១ អាជ្ញាធរមីន បានបញ្ជគ់បែបនេះ ក្នុងជំនួប ជាមួយ លោក Thomas Lammar ភារធារីនៃស្ថានទូតលុចសំបួ ប្រចាំសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ទទួលបន្ទុកកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ សម្រាប់ព្រះរាជាណាចក្រកម្ពុជា ដើម្បីពិភាក្សាការងារលើការពង្រឹងភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងលុចសំបួ ជាពិសេសការគាំទ្រដល់វិស័យសកម្មភាពមីនមនុស្សធម៌នៅកម្ពុជា កាលពីរសៀលថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦ នៅស្នាក់ការអាជ្ញាធរមីន ។
លោក លី ធុជ បានអរគុណ ចំពោះចំណងមិត្តភាព និងទំនាក់ទំនងការទូតដ៏ល្អរវាងកម្ពុជា និងលុចសំបួ រាជរដ្ឋាភិបាល និងប្រជាជនលុចសំបួ នៅតែបន្ដរួមចំណែកយ៉ាងសំខាន់ក្នុងការគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងការដោះស្រាយបញ្ហាមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម តាមរយៈការគាំទ្រគម្រោង បោសសម្អាតមីនដើម្បីលទ្ធផល សម្រេចតាមគោលដៅ ។ ការ គាំទ្រ របស់ ប្រទេស លុចសំបួ មិន ត្រឹម តែ ជា ការបោសសម្អាតមីនសប្បុរសធម៌ប៉ុណ្ណោះទេ វា ថែម ទាំង រួមចំណែកដល់ការកាត់បន្ថយគ្រោះថ្នាក់ កាត់បន្ថយ ភាពក្រី ក្រ ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងលើ ក កម្ពស់ ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅតំបន់ដែលធ្លាប់រងផលប៉ះពាល់។ សមិទ្ធផល សម្រេច បាន ក្នុង វិស័យ សកម្មភាពមីន រយៈពេល ជាង ៣០ ឆ្នាំ កម្ពុជាក៏ជួប នៅ បញ្ហា ប្រឈម និងផល ប៉ះពាល់ អវិជ្ជមាន នានា នៅ តាម បណ្តោយ ព្រំដែន កម្ពុជា -ថៃ ដោយ សារ ការ ប្រើប្រាស់អាវុធធន់ ធ្ងន់ គ្រប់ប្រភេទរបស់ យោធាថៃ ជា ពិសេស គ្រាប់ បែក ចង្កោម ដែល បន្សល់ ទុក នៅ លើ ទឹកដី កម្ពុជា យ៉ាង ច្រើន សន្ធឹកសន្ទាប់ ហើយ តម្រូវ ឱ្យ រាជរដ្ឋាភិបាលកម្ពុជា ត្រូវ ធ្វើការ ដោះស្រាយជា បន្ទាន់ ត្រូវ ការ ធនធាន បន្ថែម និង ពេល វេលា រយៈពេល យូរ ។ រាជរដ្ឋាភិបាលកម្ពុជា កំពុងបន្ដកា រយក ចិត្ត ទុក ខ្ពស់ និង បាន រៀបចំ ឱ្យមាន គោល នយោបាយ ជាតិ ស្តីពី សកម្មភាព មីន ឆ្នាំ ២០២៦-២០២៣៥ ដោយ បាន ដាក់ ចេញ នូ វគោល ដៅ ច្បាស់លាស់ ក្នុង ការ ដោះ ស្រាយ យុទ្ធភណ្ឌគ្រឿ ងផ្ទុះទាំង នោះ ឆ្ពោះ ទៅប្រទេស កម្ពុជាមួយគ្មាន ផល ប៉ះពាល់ដោយសារ យុទ្ធភណគ្រឿងផ្ទុះ ៕ ដោយ សំរិត









