រថយន្តកុងតឺន័របេីកបុកម៉ូតូហុងដាបណ្តាលឲ្យបុរសម្នាក់រងរបួសធ្ងន់ហេីយរថយន្តបង្កហេតុគេចខ្លួនបាត់

ចែករំលែក៖

ភ្នំពេញ ៖ បុរសម្នាក់បានរងរបួសធ្ងន់ត្រូវបានកងសង្គ្រោះ៧១១ កងពលតូចលេខ៧០ដឹកបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ ក្រោយពីជួបគ្រោះថ្នាក់ចរាចរណ៍ជិះម៉ូតូត្រូវបានរថយន្តកុងតឺន័របេីកបុកហេីយគេចខ្លួនបាត់។

 

ហេតុការណ៍នេះបានកេីតឡេីងនៅវេលាម៉ោង៩និង១៤នាទីយប់ ថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦ នៅតាមផ្លូវជាតិលេខ៤ ភូមិត្រពាំងទួល សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ ។

 

ជនរងគ្រោះមានឈ្មោះ សួន សំណាង  ភេទប្រុស អាយុ២៦ឆ្នាំ រងរបួស បែកក្បាលនិងប្រអប់ដៃ មានអាសយដ្ឋាននៅភូមិកោះតេជោ ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។

 

តាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកេីតហេតុគេបានឃេីញបុរសម្នាក់ជិះម៉ូតូហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1CX 1399តាមបណ្តោយផ្លូវជាតិលេខ៤ក្នុងទិសដៅពីលិចទៅកេីត លុះមកដល់ចំណុចកេីតហេតុស្រាប់តែមានរថយន្តកុងតឺន័រមួយគ្រឿងមិនចាំស្លាកលេខបើកមកពីក្រោយជ្រុលទៅបុកម៉ូតូបណ្តាលឲ្យម៉ូតូដួលហើយម្ចាស់រងរបួសធ្ងន់ រួចរថយន្តបង្កហេតុ

បានបេីកគេចទៅបាត់។

...

 

ក្រោយកេីតហេតុជនរងគ្រោះត្រូវបានកងសង្គ្រោះ៧១១ កងពលតូចលេខ៧០ បញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ៕ ដោយ៖សុខាសែនជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print