ភ្នំពេញ៖ តាមការអំពាវនាវដ៏ខ្ពង់ខ្ពស់របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ទើបនៅព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៦ នេះក្រុមហ៊ុន UK CONDO ផ្តល់អំណោយមនុស្សធម៌ជាអង្ករ១៦តោនជូនបុគ្គលិកមន្ទីរពេទ្យរុស្ស៊ី។
ក្នុងនោះប្រធានរបស់ក្រុមហ៊ុន UK CONDO បានឡើងថ្លែងថា ដោយស្របតាមការស្នើសុំរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដើម្បីជួយកាត់បន្ថយ និងរំលែកទុក្ខការលំបាករបស់ប្រជាកសិករ និងប្រជាជនក្រីក្រ ចាស់ជរា និងអ្នករងគ្រោះផ្សេងៗ ទើបថ្ងៃនេះក្រុមហ៊ុន UK CONDO សម្រេចទិញអង្គរ និងផ្តល់ជាអង្ករមនុស្សធម៌ជូនបុគ្គលិកមន្ទីរពេទ្យរុស្ស៊ីទាំងអស់ចំនូន១៦តោន។
ក្នុងឱកាសនោះតំណាងរបស់មន្ទីរពេទ្យរុស្ស៊ីក៏បានថ្លែងអំណរគុណយ៉ាងជ្រាជ្រាវដល់ក្រុមហ៊ុន UK CONDO ដែលបានផ្តល់អង្ករជាអំណោយមនុស្សធម៌នេះជូនដល់បុគ្គលិកមន្ទីរពេទ្យរុស្ស៊ីទាំងអស់៕
ដោយ៖ ស រស្មី
...