លោកស្រី ម៉ែន នារីសោភ័គ ទទួលអំណោយ អង្ករចំនួន ៥តោន ពីលោក ហោ សំណាង អគ្គនាយក មន្ទីរសម្រាកព្យាបាលកម្ពុជា

ចែករំលែក៖

ភ្នំពេញ៖ កាលពីរសៀលថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៦ នៅទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា លោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ ទទួលជួបសវនាការ និងទទួលអំណោយ អង្ករចំនួន ៥តោន ពីលោក ហោ សំណាង អគ្គនាយក មន្ទីរសម្រាកព្យាបាលកម្ពុជា។

នាឱកាសនោះ លោកស្រី មានប្រសាសន៍ផ្តាំផ្ញើការសួរសុខទុក្ខ និងថ្លែងអំណរគុណ ពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ចំពោះ មន្ទីរសម្រាកព្យាបាលកម្ពុជា ដែលបានចូលរួមចំណែកជួយដល់ជនរងគ្រោះ និងងាយរងគ្រោះ តាមរយៈកាកបាទក្រហមកម្ពុជា។

លោក ហោ សំណាង អគ្គនាយក មន្ទីរសម្រាកព្យាបាលកម្ពុជា ក៏បានថ្លែងថា អំណោយនេះ សំដែងចេញពីទឹកចិត្ត និងឆ្លើយតបទៅតាមការអំពាវនាវរបស់ប្រមុខរាជរដ្ឋាភិបាល ក្នុងការជួយសម្រាលការលំបាករបស់ប្រជាកសិករ ពិសេស ចូលរួមគាំទ្រជានិច្ចដល់សកម្មភាពមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ព្រមទាំងបន្តការជួយឧបត្ថម្ភនេះ ទៅតាមសមត្ថភាព និងលទ្ធភាពជាក់ស្តែង៕

1 2 3

...

ដោយ៖ សីលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print