ភ្នំពេញ ៖ ម្ចាស់ហាងទូរស័ព្ទដៃ Mr.8 Gaming ដែលជេរប្រមាថម្តាយវីរកងទ័ព និងដាក់ទំនាយវីរកងទ័ពឱ្យត្រូវ «គ្រាប់ផ្លោង» បានលើកម្រាមដៃដប់ សំពះ គោរពដល់ប្រជាជនខ្មែរឱ្យ «អាណិត» និង «អធ្យាស្រ័យ» មកដល់រូបនាងវិញខ្លះផង ‼️តើមហាជនយល់យ៉ាងណា ?
ប្រភពខ្លះបញ្ជាក់ថា ៖ ម្ចាស់ហាងលក់ទូរស័ព្ទឈ្មោះ ចិន្តា សុវណ្ណារី នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦ បានចេញមកសុំទោសវីរ:កងទ័ព ដែលទិញទូរស័ព្ទរបស់ខ្លួន។
យប់មិញស្រ្តីរូបនេះ រួមជាមួយប្តី ដោយទទួលរងការជេរ និងខឹងសម្បារពីមហាជនតាមបណ្តាញសង្គមយ៉ាងខ្លាំង បានចេញពីភ្នំពេញទាំងយប់ទៅសុំទោសផ្ទាល់វីរ:កងទ័ពនៅព្រំដែន តែមិនទាន់បានជួបផ្ទាល់នៅឡើយទេ។
ទោះជាយ៉ាងណា ! មហាជនសង្ឃឹមថា សមត្ថកិច្ច នឹងនាំ នាងស្ទាត់ជំនាញខាងជេរ អតិថិជន និងជេរដៀលប្រមាថវីរកងទ័ពរូបនេះ មកវាស់កំពស់ និង កសាង សាវតា ទុក ដេីម្បី មាន វិធានការ ច្បាប់ ទៅថ្ងៃ ខាងមុខ ព្រោះគាត់ធ្វើឱ្យប្រជាពលរដ្ឋក្តៅដូចបាយពុះ ខណៈវីរកងទ័ព នៅជួរមុខមានគុណបំណាច់បំផុត ចំពោះជាតិមាតុភូមិ ។
សូមបងប្អូនស្តាប់សំដីរបស់ម្ចាស់ហាងទូរស័ព្ទ Mr.8 Gaming ដែលបានជេរប្រមាថយ៉ាងធ្ងន់ៗចំពោះទាហានជួរមុខយើងម្នាក់ឈរជើងការពារទឹកដីនៅប្រាសាទតាមាន់ ពេលដែលគាត់បានកម្ម៉ង់ទិញទូរស័ព្ទមួយគ្រឿង។
វីរ:កងទ័ពយើងរូបនេះ បានកម្មង់ទិញទូរស័ព្ទពីហាងខាងលើ តែពេលម្ចាស់ហាងផ្ញើទៅ ស្រាប់តែទូរស័ព្ទប្រើមិនកើត គាត់ក៏ផ្ញើត្រឡប់មកម្ចាស់ហាងវិញ តែម្ចាស់ហាងមិនបានផ្ញើទូរស័ព្ទ និងលុយជូនគាត់វិញនោះទេ។
មិនត្រឹមតែមិនផ្ញើទូរស័ព្ទ និងលុយទៅគាត់វិញទេ ថែមទាំងជេរប្រមាថកប់ៗមាត់យ៉ាងខ្លាំង ៕
ដោយ ៖ សិលា












