ភ្នំពេញ÷ ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៅថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោង ១៩:៣៦នាទី លោកឧត្តមសេនីយ៍ត្រី ប៊ុត វណ្ណារដ្ឋ អនុប្រធាននាយកដ្ឋាន និងលោកវរសេនីយ៍ឯក ញ៉ែម វ៉ន នាយការិយាល័យ បានដឹកនាំកម្លាំងជំនាញ ធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់ត្រង់ចំណុចវិហារឥស្លាម ផ្លូវលេខ៨៦ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
ជនសង្ស័យ ពាក់ព័ន្ធនឹងករណី លួច(ម៉ូតូ) កាលពីថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៦ ត្រង់ចំណុចមុខផ្ទះលេខ២៩ ផ្លូវលេខ១៣៤ សង្កាត់មិត្តភាព ខណ្ឌ៧មករា រាជធានីភ្នំពេញ។ ជនសង្ស័យខាងលើឈ្មោះ មាស សំណាង ហៅ ណាង ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ។
សម្ភារៈដកហូតរួមមាន៖ ម៉ូតូ ០១គ្រឿងម៉ាក ហុងដា ប៊ីត ពណ៌ខ្មៅ-ផ្កាឈូក ពាក់ស្លាកលេខ ភ្នំពេញ ១HN-៧៦០៨។ បច្ចុប្បន្នកម្លាំងជំនាញនាំជនសង្ស័យខាងលើយកមកនាយកដ្ឋាន ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿងតាមនីតិវិធី៕
ដោយ៖ សុរិយា










