រដ្ឋមន្ត្រីក្រសួងព័ត៌មាន បើកកិច្ចប្រជុំស្តីពី «ការកំណត់មុខតំណែង និងការពិពណ៌នាមុខតំណែង»

ចែករំលែក៖

ភ្នំពេញ ៖ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦នេះ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់បើកកិច្ចប្រជុំស្តីពី «ការកំណត់មុខតំណែង និងការពិពណ៌នាមុខតំណែង»។

ពិធីបើកកិច្ចប្រជុំនេះបានប្រព្រឹត្តទៅនៅសាលមណ្ឌលបណ្តុះបណ្តាល និងវិក្រឹតការវិជ្ជាជីវៈសារព័ត៌មាន ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីជំនាញជាច្រើនរូប ដែលបានបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់របស់ថ្នាក់ដឹកនាំចំពោះការកែទម្រង់រដ្ឋបាលសាធារណៈ។

កិច្ចប្រជុំនេះមានគោលបំណងយ៉ាងច្បាស់លាស់ក្នុងការពិនិត្យ និងរៀបចំរចនាសម្ព័ន្ធការងារ ក៏ដូចជាកំណត់និយមន័យមុខតំណែងនីមួយៗឱ្យបានច្បាស់លាស់ ដើម្បីធានាប្រសិទ្ធភាព និងតម្លាភាពក្នុងការគ្រប់គ្រងធនធានមនុស្សនៅក្នុងក្រសួង៕

...

រូបថត៖ ខឹម សុវណ្ណារ៉ា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print