ប្រជាពលរដ្ឋចោទប្រកាន់ក្រុមហ៊ុនបូមខ្សាច់បូណារីតាថាធ្វើរបងបិទផ្លូវដើរ

ចែករំលែក៖

ខេត្តស្ទឹងត្រែង៖ ក្រុមហ៊ុនបូមខ្សាច់មួយឈ្មោះ បូណារីតា ដែលមានទីតាំងនៅតាមបណ្ដោយ​ទន្លេសេកុងក្នុងភូមិតាដុងតាដាំ ស​ង្កា​ត់​ស្រះ​ប្ញ​ស្សី​ ក្រុងស្ទឹងត្រែង កាលពីពេលកន្លងទៅនេះបានរង​ការចោទថា បានធ្វើរបងបិទផ្លូវប្រជាពលរដ្ឋ ដែលធ្លាប់ដើរឆ្លងកាត់ទៅមកតាំងពីដើម មិ​ន​ឲ្យ​ទៅកាន់ទន្លេដើម្បីដងទឹកយកមកប្រើប្រាស់ ។
ក្រុម​អ្នកភូមិទាំងនោះបានលើកឡើងថា ផ្លូវមួយខ្សែនេះ ពួកគាត់ធ្លាប់ដើររហូតមក ដើម្បីមកងូត និង ដងទឹកយកទៅប្រើប្រាស់ ។ ប៉ុ​ន្តែ​ប​ច្ចុ​ប្ប​ន្ន ចាប់តាំងពីក្រុមហ៊ុនមកធ្វើការរដ្ឋានមបូមខ្សាច់​នៅទីនេះគេក៍បានធ្វើរបងបិទផ្លូវ បណ្ដាលឲ្យពួកគាត់ពិបាកក្នុងការដើរទៅកាន់ទន្លេ ។ ហើ​យកន្លងទៅដោយសារតែបញ្ហានេះ ប្រជាពលរដ្ឋចំនួនប្រមាណ៨៥គ្រួសារ ក៍​ធ្លា​ប់​បាន​ដា​ក់​ពា​ក្យ​ប​ណ្ដឹ​ង​ទៅ​កាន់​សា​លា​ខេ​ត្ត​ឲ្យ​ជួ​យ​ដោះ​ស្រាយដែរ តែហាក់ដូចជាពុំមានលទ្ធផលអ្វីឡើយ ។
ទាក់ទិនបញ្ហានេះលោក ដែង ភារម្យ ចៅសង្កាត់ស្រះឫស្សី ដែលក៍ជាម្ចាស់ភាគហ៊ុនម្នាក់នៃ​ការដ្ឋានបូមខ្សាច់ខាងលើដែរនោះបានប្រាប់ឲ្យដឹងថា ប្រ​ជា​ពលរដ្ឋទាំងនោះជាអ្នកលក់ដីឲ្យគេ ដូច្នេះហើយបានជាគេធ្វើរបងបិទ ប៉ុន្តែគេបានទុកឲ្យ២ម៉ែត្រ សម្រាប់ពួកគាត់ដើរទៅទន្លេដែរ ។
ចំ​ណែកលោក ប៊ុន ណារី អភិបាលក្រុងស្ទឹងត្រែងបានថ្លែងថា រឿងនេះលោកចៅសង្កាត់​បានរាយការណ៍​​ជូនលោកដែរកាលពីម្សិលមិញ ហើ​យលោកក៏បានប្រាប់ឲ្យលោកចៅសង្កាត់ទៅ​ដោះស្រាយហើយដែរ ប៉ុន្តែពុំទាន់បានទទួលសេចក្ដីរាយការណ៍អ្វីទេ រហូតមកដល់ថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០១៥។
ទាក់ទិននឹងជម្លោះជាមួយប្រជាពលរដ្ឋនេះ មានប្រភពក្រៅផ្លូវការមួយបានបង្ហើបឲ្យដឹងថា កាលពីឆ្នាំ២០១១កន្លងទៅ ក្រុមហ៊ុននេះក៏ធ្លាប់មានជម្លោះជាមួយប្រជាពលរដ្ឋម្ដងរួចហើយរឿងបញ្ហា​រំលោភយកដីពីប្រជាពលរដ្ឋនៅក្នុងភូមិខាំផាន់, ភូមិគីឡូម៉ែត្រលេខ៨ សង្កាត់សាមគ្គី ក្រុងស្ទឹងសែន ហើយប្រជាពលរដ្ឋក៏ធ្លាប់បានដាក់សំណើទៅសម្ដេចតេជោនាយករដ្ឋមន្រ្ដី ឲ្យដកអាជ្ញាបណ្ណពីក្រុមហ៊ុន​នេះដែរ។ ក្រោយមកក៏មានការដោះស្រាយសម្របសម្រួលគ្នាទើបស្ងប់ស្ងាត់បានបន្តិច ពេលនេះ ក្រុមហ៊ុនមួយនេះ ក៏ស្រាប់តែរងការចោទប្រកាន់ថា បានធ្វើរបងបិទផ្លូវប្រជាពលរដ្ឋនៅក្នុងភូមិតាដុង​តាដាំទៀត។ ហេតុនេះពួកគាត់បានសំណូមពរដល់អាជ្ញាជំនាញពាក់ព័ន្ធ គួរសិក្សាឲ្យបានច្បាស់លាស់ ដើម្បីជៀសវៀងផលប៉ះពាល់ជាមួយប្រជាពលរដ្ឋមិនចំពោះតែក្រុមហ៊ុនមួយនេះ ឬក្រុមហ៊ុនណាក៏​ដោយ​​​ដែលចូលមកដាក់ទុនវិនិយោគនៅកម្ពុជា ដើម្បីឲ្យប្រជាពលរដ្ឋកម្ពុជាទទួលបានផលប្រយោជន៍​ពិតប្រាកដពីការអភិវឌ្ឍក្នុងមូលដ្ឋាន៕


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print