សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែនប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា បានអញ្ជើញទៅដល់ទីក្រុងតូក្យូប្រទេសជប៉ុនហើយកាលពីវេលាម៉ោង១៧និង២០នាទី ម៉ោងនៅទីក្រុងតូក្យូប្រទេសជប៉ុនត្រូវនិងម៉ោង១៥និង៣០នាទីម៉ោងនៅប្រទេសកម្ពុជា នៅរសៀលថ្ងៃដដែលនេះដើម្បីអញ្ជើញចូលរួមកិច្ចប្រជុំកំពូលមេគង្គ-ជប៉ុនលើកទី៧ ដែលនឹងប្រារព្ធធ្វើឡើងនៅថ្ងៃទី៣ទី៤កក្កដានៅទីក្រុងតូក្យប្រទេសជប៉ុន។យន្តហោះ ពិសេសរបស់ព្រះរាជាណាចក្រកម្ពុជាបានចុះចតនៅចំណត អាកាសយានដ្ឋានអន្តរជាតិហាណេដាទីក្រុងតូក្យូប្រកបដោយសុវត្តិភាព។វត្តមាននៃការអញ្ជើញដល់របស់សម្តេច តេជោនាយករដ្ឋមន្រ្តីនិងគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជាត្រូវបានការធ្វើគា រវកិច្ចស្វាគមន៍យ៉ាងស្និតស្នាលរ៉ាក់ទាក់បំផុតពីឯកឧត្តមកាហ៊្សូយូគីណាកាណេ (KazuyukiNakane)អនុរដ្ឋមន្រ្តីក្រសួងការបរទេសជប៉ុនឯកឧត្តមYujiKUMAMARUឯក អគ្គរាជទូតប្រទេស ជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជាឯកឧត្តមហោមុនីរ័ត្នឯកអគ្គរាជទូតវិសាមញនិងពេញសមត្ថភាពរបស់ព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសជប៉ុននិងលោកជំទាវព្រមទាំងវត្តមាន ឯកឧត្តមលោកជំទាវជាឥស្សរជនជាន់ខ្ពស់ជប៉ុនកម្ពុជាជាច្រើនរូប។ព្រមទាំងវត្តមានឯកឧត្តម លោកជំទាវជាឥស្សរជន ជាន់ខ្ពស់ជប៉ុនកម្ពុជាជាច្រើនរូប។
តាមកម្មវិធីដែលបានគ្រោងទុកក្រៅពីការអញ្ជើញចូលរួមកិច្ចប្រជុំកំពូលមេគង្គ-ជប៉ុនលើកទី៧សម្តេចតេជោនាយករដ្ឋមន្រ្តីនិងបណ្តាប្រមុខរដ្ឋប្រមុខរដ្ឋាភិបាលនៃប្រទេស ឡាវមីយ៉ាន់ម៉ារថៃនិងប្រទេសវៀតណាមនិងអញ្ជើញចូលថ្វាយបង្គុំគលព្រះចៅអធិរាជអធិរាជ នីជប៉ុនជួបពិភាក្សាការងារជាមួយឯកឧត្តមប្រធានស្ថាប័នព្រឹទ្ធសភារដ្ឋសភានិងផ្នែកធុរៈកិច្ច ជប៉ុនជាមួយគ្នានេះសម្តេចតេជោនាយករដ្ឋមន្រ្តីនិងជួបពិភាក្សា ទ្វេភាគីជាមួយនឹងឯកឧត្តម ហ្សិនហ្សូអាបេនាយករដ្ឋមន្រ្តីជប៉ុន។ដោយឡែកនៅថ្ងៃទី៥កក្កដាសម្តេចតេជោនាយករដ្ឋមន្រ្តីនិងដឹកនាំគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជាអញ្ជើញបំពេញទស្សនកិច្ចទៅកាន់ទី ក្រុងគីតាគ្យូស្សូ៊(Kita-Kyushu)ខេត្តហ្វូ៊គូអូកា(Fukuoka)។ចំពោះព័ត៌មានពិស្តារស្តីពីសកម្ម ភាពរបស់សម្តេចតេជោនាយករដ្ឋមន្រ្តីអញ្ជើញចូលរួមកិច្ចប្រជុំកំពូលមេគង្គជប៉ុនលើកទី៧ និងដំណើរទស្សនកិច្ចទៅកាន់ខេត្តហ្វូ៊គូអូកាប្រទេសជប៉ុនអ្នករាយការណ៍ព័ត៌មានពិសេស របស់អគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជានិងរាយការណ៍ជូនទស្សនាជាបន្តបន្ទាប់ទៅទៀត អាស្រ័យហេតុនេះសូមអញ្ជើញរងចាំទស្សនាដោយមេត្រី។