ខេត្តបន្ទាយមានជ័យ:នាព្រឹកថ្ងៃទី 03 ខែកក្កដា ឆ្នាំ 2015 នេះ ក្រុមការងារមន្ទីរធនធានទឹកខេត្តបន្ទាយមានជ័យ បន្តចុះអន្តរាគមន៍បូមទឹកសង្គ្រោះស្រូវវស្សារបស់ប្រជាពលរដ្ឋ ដែលកំពុងត្រូវការទឹកជាចាំបាច់ សរុបចំនួន 1.218ហិកតា ក្នុងឃុំចំនួន 03 (ឃុំសឿ 150ហិកតា ឃុំរហាត់ទឹក 268ហិកតា ឃុំចំណោម 800ហិកតា) ក្នុងស្រុកមង្គលបូរី។ នៅក្នុងប្រតិបត្តិការអន្តរាគមន៍សង្គ្រោះស្រូវវស្សានេះ មន្ទីរបានប្រើប្រាស់ម៉ាស៊ីន 65សេស ចំនួន 02គ្រឿង និងម៉ាស៊ីនស្ថានីយ៍បណ្តែតទឹក ចំនួន 01គ្រឿង៕
...