មណ្ឌលគិរី៖ ព្រៃឈើមានតម្លៃជាពហុប្រយោជន៍ ទាំងផ្នែកវប្បធម៌សេដ្ឋកិច្ច និងសង្គម ហើយព្រៃឈើក៏ មានតម្លៃយ៉ាងធំធេងសម្រាប់មនុស្សជាតិ ជាសសៃឈាមក្នុងវិស័យកសិកម្ម ឧស្សាហកម្ម ទេសចរណ៍ ជាអាយុជីវិតរបស់ប្រជាកសិករ និងជាប្រភពនៃកំណើនសេដ្ឋកិច្ច ជាតិផងដែរខ័ណ្ឌរដ្ឋបាលព្រៃឈើខេត្តមណ្ឌលគិរី ។
លោកកែប កត់ បានមានប្រសាសន៍បែបនេះក្នុងពិធីប្រារព្ធទិវាអប់អរសាទរបុណ្យរុក្ខ ទិវា៩កក្កដាឆ្នាំ២០១៥នៅរង្វង់មូលគោព្រៃស្ថិតក្នុងក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរីកាលពីព្រឹក ថ្ងៃទី ០៣ ខែកក្កដា ឆ្នាំ២០១៥ ។
លោកនាយខ័ណ្ឌបានបន្តថា៖ទិវាពលកម្មដាំដើមឈើជាប្រពៃណីជាតិនេះគឺជាការអនុវត្តនូវចក្ខុវិស័យរយះពេលវែង របស់រាជរដ្ឋាភិបាលនៅក្នុងកិច្ចការពារធនធានធម្មជាតិ ជាពិសេស ក្នុងគោលដៅគាំទ្ររដល់សកម្មភាពថែរក្សាការពារព្រៃឈើសត្វព្រៃនិងដាំដើមឈើគ្រប់ប្រភេទ ឡើងវិញដើម្បីចូលរួមសំណែក កាតបន្ថយការប្រែប្រួលអាកាសធាតុនិងកាត់បន្ថយកំដៅ លើភពផែនដីយើង។
លោក កែប កត់នាយខ័ណ្ឌរដ្ឋបាលព្រៃឈើខេត្តមណ្ឌលគិរីបានអោយដឹងទៀតថា៖ ឆ្នាំនេះខ័ណ្រដ្ឋបាលព្រៃឈើបានសហការណ៍ជាមួយក្រុងសែនមនោរម្យបានជ្រើសរើសទីតាំងតាមបណ្តោយផ្លូវជាតិលេខ៧៦ចាប់ពីគល់ស្ពានអូរមីសមកដល់រង្វង់មូលគោព្រៃ សម្រាប់ដាំកូនឈើគ្រប់ប្រភេទឡើងវិញក្នុងនោះក៏បានចែកជូនកូនឈើដល់ព្រះសង្ឈលោកគ្រូ អ្នកគ្រូ សិស្សា នុសិស្ស ចូលរួមដាំ នៅតាមសាលារៀន តាមដងផ្លូវ និងនៅតាម វត្តអារាមផងដែរ។ ក្នុងពិធីនោះដែរមានការអញ្ជើញចូលរួម ឯកឧត្តម អេង ប៊ុនហ៊ាង អភិបាលខេត្ត មណ្ឌលគិរី ឯកឧត្តម ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្តស្តីទី លោក អៀងសាវ៉េត នាយ អធិការដ្ឋានព្រៃឈើមេគង្គ កងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ មន្ទីរអង្គភាពជុំវិញខេត្ត លោក គ្រូអ្នកគ្រូ សិស្សានុសិស្សជាច្រើនអ្នកផងដែរ។
ខេត្តមណ្ឌលគីរីប្រារព្ធរុក្ខទិវា៩កក្កដា ឆ្នាំ២០១៥
...