រថយន្តដឹកត្រីមួយគ្រឿងជែងគេខាងស្ដាំបានជ្រុលបុករ៉ឺម៉កដឹកបន្លែ

ចែករំលែក៖

ភ្នំពេញ ៖ រថយន្តហ៊ីយ៉ិនដាយមួយគ្រឿង បានបើកឡើងមកដឹកត្រីពីច្រាំងចំរះយកទៅលក់នៅ​ខេត្តកំពង់ស្ពឺ ខណៈពេលបើកមកដល់មុខសាលាបឋមសិក្សាជម្ពូវ័ន បានបន្ថែមល្បឿនជែងរថយន្ត​មួយគ្រឿងទៀងខាងស្តាំដៃ ក៏វ៉ាក់អើនិង រ៉ឺម៉កដឹកនំមួយគ្រឿងបានជ្រុកបុកបណ្តាល​អោយបុរសម្នាក់​រងរបួសបាក់ជើងស្តាំ ហើយរថយន្តមិនទាន់អស់ល្បឿនបានជ្រុលទៅធ្លាក់ក្នុងប្រឡាយ នៅក្បែរផ្លូវ​បង្កការភ្ញាក់ផ្អើល កាលពីវេលាម៉ោង ១០ និង៤០នាទីយប់ ថ្ងៃទី២ ខែមិថុនា ឆ្នាំ២០១៥ មុខសាលារៀនបឋមសិក្សាជម្ពូវ័ន ស្ថិតក្នុងភូមិជម្ពូវ័ន សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ។
​ប្រភពពីកន្លែងកើតហេតុ បានអោយដឹងថានៅមុនពេលកើតហេតុ គេឃើញរថយន្តហ៊ីយ៉ិនដាយ​មួយគ្រឿង ពណ៌ស ពាក់ស្លាកលេខកំពង់ស្ពឺ 3A -0593 បើកបរដោយបុរសម្នាក់រួមជាមួយព្រូម្នាក់ បើកក្នុងទិសដៅពីលិចទៅកើត ក្នុងគោលបំណង ឡើងទៅយកត្រីនៅច្រាំងចំរះ យកទៅបោះឲ្យ​អតិថិជន​នៅខេត្តកំពង់ស្ពឺ ប៉ុន្តែខណះពេលមកដល់ចំណុចកើតហេតុមុខសាលាបឋមជម្ពូវ័ន បាន បន្ថែមល្បឿនវ៉ារថយន្តមួយគ្រឿងខាងស្តាំដៃ ក៏វ៉ាក់អើនិង រ៉ឺម៉កដឹកនំមួយគ្រឿងជិះ២នាក់ប្តីប្រពន្ធ បានជ្រុលបុកចំចំហៀងស្តាំ បណ្តាលអោយបុរសជាអ្នកបើករ៉ឺម៉ក រងរបួសបាក់ជើងស្តាំ ហើយរថយន្តមិនទាន់អស់ល្បឿនក៏បានជ្រុលទៅធ្លាក់មួយចំហៀងខាងស្តាំចូលក្នុងប្រឡាយ ទឹកស្អុយ មុខសាលាបឋមសិក្សាជម្ពូវ័ន ។
​ក្រោយពេលពេលកើតហេតុ ជនរងគ្រោះត្រូវបានរថយន្តសាមុយក្លីនិកឯកជនមកដឹកទៅ​សង្គ្រោះ​​ភា្លមៗ។ ចំណែករថយន្តបង្កនិង រ៉ឺម៉កត្រូវបានសមត្ថកិច្ចជំនាញវាស់វេងយកទៅរក្សាទុកនៅ​ផ្នែក​ចរាចរណ៍​​ខណ្ឌពោធិសែនជ័យ ដើម្បីរង់ចាំការដោះស្រាយ៕

20150703-105836.jpg

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print