ស្ត្រីជាមេការខារ៉ាអូខេ​ត្រូវចោរប្លន់យកម៉ូតូស្គូពីទៅបាត់ពេលជិះចេញពីធ្វើការ

ចែករំលែក៖

ភ្នំពេញ ៖ ​ស្ត្រីជាមេការខារ៉ាអូខេ​ម្នាក់ខណៈ ​បើកម៉ូតូចេញពីកន្លែងធ្វើការត្រឡប់ទៅផ្ទះវិញ ដល់ក្បែរ​វត្តជ​ន្ល​ង់​ម្លូ ក្នុងសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ នាវេលាម៉ោង៥និង៣០នាទីទៀបភ្លឺ ថ្ងៃទី​៣ខែ​កក្កដា​២០១៥​ ត្រូវជនមិនសា្គល់មុខមួយក្រុម​ជិះម៉ូតូតាមវាយដណ្តើម​ប្ល​ន់​​យកម៉ូតូទៅ​បាត់ដោយសុវត្ថិភាពហើយបន្ទាប់មកទើបនាង​ទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅ​ឲ្យជួយធ្វើអន្តរាគមន៍ ។ ​
ស្រ្តីរងគ្រោះ ឈ្មោះលី មុំ អាយុ២៥ឆ្នាំ មុខរបរជាមេការ​ខារ៉ាអូខេ​នៅក្បែរបុរី​សែន​ម​នោ​រម្យ ស្នាក់នៅក្នុងបុរីសន្តិភាព​២ សង្កាត់​ចោម​ចៅ ខណ្ឌពោ​ធិ៍សែ​ន​ជ័យ​បានរាយការណ៍​ប្រាប់សមត្ថកិច្ចថា មុនពេលកើតហេតុរូបគាត់បានចេញពីធ្វើការដោយ​ជិះម៉ូតូម៉ាកស្គូពី ពណ៌ផ្កាឈូកមួយគ្រឿង ស៊េរីឆ្នាំ២០១៣ ពាក់ស្លាកលេខភ្នំពេ​ញ1B​T 0916ធ្វើដំណើរ​តាមផ្លូវជាតិលេខ៣រួចចូលតាមផ្លូវវត្តជន្លង់ម្លូដើម្បីត្រឡប់ទៅផ្ទះវិញដូចសព្វដង។លុះ ពេលធ្វើដំណើ ​មកដល់ចំណុចខាងលើជាកន្លែងស្ងាត់ងងឹតផងនោះ​ត្រូវ​ជន​មិនស្គាល់មុខមួយក្រុមជិះម៉ូតូ២-៣គ្រឿងមកស្ទាក់គំរាមសម្លាប់ រួចវាយមក​លើគាត់បណ្តាលឲ្យឈាមច្រមុះរួចពួកគេយកម៉ូតូជិះគេចខ្លួនទៅបាត់ទៅបាត់តែម្តង ។
ស្រី្តរងគ្រោះបានរៀបរាប់រាប់ឲ្យដឹងទៀតថានៅក្រោមកែបម៉ូតូ ដែលចោរវាយ​ប្លន់យក​ទៅនោះ មានទូរស័ព្ទដៃចំនួន២គ្រឿង​១គ្រឿង​ម៉ាក​សាំសុងកាឡាក់ស៊ីអេស៣​មួយគ្រឿង ម៉ាក​ណូ​​គា១២៨០មួយគ្រឿង និងមានលុយ​ចំនួនជាង១​០​០​ដុល្លារព្រមទាំងឯកសារមួយចំនួនទៀត ៕

20150703-110152.jpg

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print