រថយន្តលុចស៊ីសRX330ម្ចាស់ស្រវឹងបួងចង្កូតបត់ជ្រុលបោកផ្ទប់និងបង្គោលភ្លើងខូចខាតយ៉ាងដំណំ

ចែករំលែក៖

ភ្នំពេញ ៖ បុរស ចំណាស់ម្នាក់ស្ថិតក្នុងស្ថានភាពស្រវឹងជោកជាំ បានបើករថយន្ត​ឡិចស៊ីសRX330មួយគ្រឿងក្នុងល្បឿនលឿនហើយបត់ឆ្វេង ជ្រុលទៅបោកផ្ទប់និងបង្គោលភ្លើងចំពេញ​ទំហឹង​ធ្វើអោយរថយន្តរងការខូចខាតយ៉ាងដំណំទៅមុខលែងរួច។
​ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១រំលងធា្រត្រឈានចូលថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០១៥ ត្រង់ចំណុចក្រោយមន្ទីរពេទ្យលោកសង្ឃ តាមបណ្ដោយផ្លូវលេខ១៥០កែងផ្លូវលេខ២៦៥ ស្ថិតក្នុងសង្កាត់ទឹកល្អក់២ ខណ្ឌទួលគោក។
​ប្រភពព័ត៌មានពីកន្លែងកើតហេតុបានអោយដឹងថា នៅមុនពេលកើតហេតុគេឃើញរថយន្តលុចស៊ីសRX330មួយគ្រឿង ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ​2Y-6550 បើកបរដោយបុរសចំណាស់ម្នាក់មិនស្គាល់ឈ្មោះក្នុងស្ថានភាពស្រវឹងជោកជាំ ធ្វើដំណើរ​តាមបណ្ដោយផ្លូវលេខ១៥០ ក្នុងទិសដៅពីលិចទៅកើតក្នុងល្បឿនលឿន។ ខណៈមកដល់ចំណុច​កើតហេតុកែងផ្លូវលេខ២៦៥ រថយន្តបង្កក៏បានបត់ឆ្វេងដោយសារល្បឿនរថយន្តលឿនខ្លាំងពេក​ក៏បោកផ្ទប់រថយន្តចំនិងបង្គោលភ្លើងមួយដើមចំពេញទំហឹងធ្វើអោយរថយន្តរងការខូចខាតយ៉ាងដំណំទៅមុខលែងរួចនៅកណ្ដាលផ្លូវ។ ចំណែកម្ចាស់រថយន្តរងរបួសបន្តិចបន្តួច។
បន្ទាប់ពីកើតហេតុជាង១ម៉ោងទើបគេឃើញសមត្ថកិច្ចមូលដ្ឋាន ចុះទៅត្រួតពិនិត្យនិងបាន​ទំនាក់ទំនងទៅសមត្ថកិច្ចជំនាញ ដើម្បីចុះវាស់វែងស្ទូចយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យ​ចរាចរណ៍​ជើងគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដើម្បីធ្វើការដោះស្រាយតាមច្បាប់៕

20150703-110445.jpg

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print