Lukaku ផ្ទេរទៅ Fenerbahce ដោយនិយាយថា «ជាពេលវេលាដ៏រំជួលចិត្ត»

ចែករំលែក៖

ខ្សែប្រយុទ្ធជម្រើសជាតិបែលហ្ស៊ិក Romelu Lukaku បានផ្ទេរទៅកាន់ក្លិបទួរគី Fenerbahce ពីក្លិប Napoli។

Lukaku វ័យ 33 ឆ្នាំ បានជួបបញ្ហារបួសជាច្រើនកាលពីរដូវកាលមុន ហើយបានបង្ហាញខ្លួនត្រឹមតែ 7 ប្រកួតប៉ុណ្ណោះ ក្នុងការប្រកួតទាំងអស់សម្រាប់ក្រុមនៅ Serie A។

កីឡាករដែលជាអ្នកស៊ុតបញ្ចូលទីច្រើនបំផុតក្នុងប្រវត្តិសាស្ត្រក្រុមជម្រើសជាតិបែលហ្ស៊ិក បានត្រឡប់មកប្រទេសទួរគីវិញ ដែលជាកន្លែងគាត់ធ្លាប់រស់នៅក្នុងរដូវកាល 1996-1997 នៅពេលឪពុករបស់គាត់ Roger Lukaku កំពុងលេងបាល់ទាត់អាជីពឱ្យក្លិប Super Lig Genclerbirligi។

Lukaku បាននិយាយក្នុងវីដេអូមួយនៅលើបណ្តាញសង្គម ដែលផ្ញើសារទៅកាន់អ្នកគាំទ្រ Fenerbahce ថា៖
«វាជាកិត្តិយស និងជាឯកសិទ្ធិដែលបានចូលរួមជាមួយក្លិបរបស់អ្នក។ ខ្ញុំមានសុខភាពល្អ 100% និងត្រៀមខ្លួនរួចរាល់ដើម្បីចាប់ផ្តើម។»
«វាជាពេលវេលាដ៏រំជួលចិត្ត បន្ទាប់ពីច្រើនឆ្នាំដែលខ្ញុំបានត្រឡប់មកប្រទេសទួរគី ដែលជាកន្លែងខ្ញុំធ្លាប់រស់នៅកាលពីក្មេង និងជាកន្លែងដែលខ្ញុំបានស្គាល់ពិភពបាល់ទាត់អាជីពតាំងពីនៅក្មេងជាមួយឪពុករបស់ខ្ញុំ»។

ព័ត៌មានអំពី តម្លៃផ្ទេរ និងរយៈពេលកិច្ចសន្យា របស់ Lukaku មិនត្រូវបានបង្ហាញជាសាធារណៈឡើយ។

ទោះបីជាមានបញ្ហារបួសពេញមួយរដូវកាលមុនក៏ដោយ អតីតខ្សែប្រយុទ្ធ Chelsea, Everton និង Manchester United រូបនេះបានស៊ុតបញ្ចូលទី 3 គ្រាប់ សម្រាប់បែលហ្ស៊ិកនៅ World Cup ឆ្នាំនេះ។

ពានរង្វាន់របស់ Lukaku ធ្លាប់ឈ្នះ៖

🏆 ជើងឯកលីគបែលហ្ស៊ិកជាមួយ Anderlecht
🏆 FIFA Club World Cup ជាមួយ Chelsea
🏆 Scudetto ជាមួយ Inter Milan
🏆 Scudetto ជាមួយ Napoli។

គាត់គឺជា អតីតខ្សែប្រយុទ្ធ Manchester United ទីពីរ ដែលបានចូលរួម Fenerbahce នៅរដូវក្តៅនេះ បន្ទាប់ពីក្លិបបានចុះហត្ថលេខាយក Mason Greenwood ពី Marseille។

Fenerbahce បានបញ្ចប់ក្នុងចំណាត់ថ្នាក់ លេខ 2 តាមពីក្រោយ Galatasaray រយៈពេល 4 រដូវកាលជាប់គ្នា ហើយក្លិបនេះមិនបានឈ្នះជើងឯកលីគទួរគីឡើយ ចាប់តាំងពីឆ្នាំ 2014។

...

ការមកដល់របស់ Lukaku គឺជាការបន្ថែមកម្លាំងសំខាន់មួយសម្រាប់ Fenerbahce ក្នុងការព្យាយាមបញ្ចប់ការរង់ចាំជើងឯករយៈពេលជាងមួយទសវត្សរ៍៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print