លោក ទូច គង្គា៖ ក្នុងនាមរដ្ឋបាលខេត្តស្ទឹងត្រែងគាំទ្រចំពោះគោលនយោបាយរបស់រាជរដ្ឋាភិបាល ដើម្បីជួយដល់ពលរដ្ឋក្នុងការតម្រង់ទិសវិស័យកសិកម្ម ស្របតាមលក្ខណៈបទដ្ឋានបច្ចេកទេស ដើម្បីទទួលបានទាំងគុណភាព និងបរិមាណខ្ពស់

ចែករំលែក៖

ខេត្តស្ទឹងត្រែង៖ លោក ទូច គង្គា អភិបាលរងខេត្តស្ទឹងត្រែង បានលើកឡើងថា ក្នុងនាមរដ្ឋបាលខេត្តពិតជាមានការគាំទ្រចំពោះគោលនយោបាយរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ ដើម្បីជួយដល់ប្រជាពលរដ្ឋក្នុងការតម្រង់ទិសវិស័យកសិកម្មនេះឱ្យស្របតាមលក្ខណៈបទដ្ឋានបច្ចេកទេស ដើម្បីទទួលបានទាំងគុណភាពនិងបរិមាណខ្ពស់លើគ្រប់វិស័យកសិកម្មទាំងអស់ក្នុងខេត្ត។

 

ការលើកឡើងបែបនេះរបស់លោក ទូច គង្គា អភិបាលរងខេត្តស្ទឹងត្រែង គឺក្នុងឱកាសកម្មវិធីជួបសំណេះសំណាលតម្រង់ទិសនិងស្តាប់សំណើសំណូមពររបស់មន្រ្តីកសិកម្មឃុំ-សង្កាត់ នៅក្រុង/ ខេត្តស្ទឹងត្រែង កាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦ម្សិលមិញនេះ ក្រោមអធិបតីភាពលោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ។

 

នាឱកាសនោះដែរ លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ បានលើកទឹកចិត្តដល់មន្ត្រីកសិកម្មឃុំទាំងអស់ឱ្យបន្តយកចិត្តទុកដាក់ជួយគាំទ្រប្រជាកសិករ ក្នុងការអនុវត្តបច្ចេកទេសកាត់បន្ថយថ្លៃដើម និងបង្កើនផលិតភាព ដើម្បីធានាឱ្យកសិករទទួលបានផលចំណេញខ្ពស់ និងលើកកម្ពស់ជីវភាពរស់នៅ។

 

លោករដ្ឋមន្រ្តី ឌិត ទីណា បានលើកឡើងពីសារសំខាន់របស់មន្រ្តីកសិកម្មឃុំក្នុងការអនុវត្តកម្មវិធីគោលនយោបាយអាទិភាពទី៥និងទី៦ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ដើម្បីជួយគាំទ្រប្រជាកសិករក្នុងការវិភាគសេដ្ឋកិច្ច គណនាថ្លៃដើមផលិត បច្ចេកទេសផលិត និងការតភ្ជាប់ទីផ្សារ ស្របតាមទស្សនទាន “មានហូប មានប្រើ មានបាន និងមានរហូត”។

...

 

សូមជម្រាបថា នៅក្នុងខេត្តស្ទឹងត្រែង ប្រជាជនដែលប្រកបមុខរបរកសិកម្មមានចំនួនជាង ៧៦% ពាណិជ្ជកម្ម៥% សិប្បកម្ម៤% ចិញ្ចឹមសត្វ៣% និងនេសាទ១%។ ផលិតផលក្នុងស្រុកសរុបប្រចាំឆ្នាំប្រមាណជា ៣៦៩លានដុល្លារសហរដ្ឋអាមេរិក ក្នុងនោះ ផ.ស.ស. សម្រាប់ប្រជាជនម្នាក់ៗ ១.៨៩៨ដុល្លារ អត្រាភាពក្រីក្រស្ថិតក្នុងរង្វង់១៧%៕ ដោយ៖តារា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print