ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី ១៤ ខែសីហា ឆ្នាំ២០២៦នេះ បានជួបជាមួយ លោកស្រី កឹម មនោវិទ្យា ដែលគេស្គាល់ថា គឺជាកូនស្រីរបស់លោក កឹម សុខា អតីតប្រធានបក្សប្រឆាំងដ៏ធំនៅកម្ពុជាដែលត្រូវបានរំលាយចោល។ជាជំនួបស្វែងរកកិច្ចសហការ ដើម្បីឧត្តមប្រយោជន៍ជាតិ។
យោងតាមបណ្តាញសង្គមផ្លូវការរបស់សម្តេច ហ៊ុន ម៉ាណែត បានសរសេរយ៉ាងដូច្នេះថា “ថ្ងៃនេះបានជួបជជែកគ្នាជាមួយប្អូនស្រី កឹម មនោវិទ្យា។
...
ក្នុងនាមជាអ្នកនយោបាយជំនាន់ថ្មីដូចគ្នា គឺមានកិច្ចការមួយចំនួនដែលយើងអាចរួមសហការគ្នាធ្វើ ដើម្បីឧត្តមប្រយោជន៍របស់ប្រទេសជាតិយើង ជាពិសេសនៅលើឆាកអន្តរជាតិ”៕
ដោយ៖សិលា










