លួចម៉ូតូពីខណ្ឌសែនសុខសមត្ថកិច្ចតាមចាប់បាននៅទឹកដីខេត្តកណ្តាល

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យម្នាក់ត្រូវកម្លាំងប៉ុស្តិ៍នគរបាលសង្កាត់គោកឃ្លាង សហការជាមួយកម្លាំងសមត្ថកិច្ចស្រុកលើកដែក ខេត្តកណ្តាលតាមចាប់និងឃាត់ខ្លួនបានក្រោយពីរូបគេបានធ្វើសកម្មភាពលួចម៉ូតូរបស់ជនរងគ្រោះពីភ្នំពេញហើយជិះរត់គេចខ្លួន។

ករណីនេះដឹកនាំកម្លាំងចុះបង្ក្រាបដោយលោកមេប៉ុស្តិ៍គោកឃ្លាងនិងមន្ត្រីជំនាញកាលពីថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦ នៅជិតស្ពានអ្នកលឿងស្រុកលើកដែក ខេត្តកណ្តាល។

 

សមត្ថកិច្ចបានឲ្យដឹងទៀតថា កាលពីវេលាម៉ាងកើតហេតុខាងលើមានករណីលួចម៉ូតូ០១គ្រឿងម៉ាកសេ១២៥ រួចដោះគ្រឿងម៉ូតូលក់ ដែលជនសង្ស័យបានលួចចេញពីចំណុចបន្ទប់ជួល ជាន់ផ្ទាល់ដី ផ្លូវបេតុង ភូមិដីថ្មី សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ កាលពីថ្ងៃទី១៣ ខែ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោងប្រហែល ០៣ និង ៣០នាទី ទៀបភ្លឺ ។

ជនសង្ស័យ១,ឈ្មោះ សួន សារ័ត្ន ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនប្រាកដ ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ(ឃាត់ខ្លួន គ្មានសារធាតុញៀន) ។ ដោយឡែកជនរងគ្រោះ

ឈ្មោះ ខុម កក្កដា ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ ព្រូឡានក្រុមហ៊ុនអេរ៉ូទិច ស្នាក់នៅ បន្ទប់ជួល ផ្លូវបេតុង ភូមិដីថ្មី សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។ -សម្ភារៈបាត់បង់ ៖ កុងទ័រម៉ូតូ, ក្បាំង ,ម៉ារ៉ឺវ៉េន, និងដែកឆ្អើរម៉ូតូ(របស់ជនរងគ្រោះ) និងសម្ភារៈបន្សល់ទុក៖ ម៉ូតូម៉ាកសេ១២៥ ពណ៌ខ្មៅ ស៊េរី២០២៦ ស្លាកលេខ ភ្នំពេញ 1MO-2485(បាត់ កុងទ័រម៉ូតូ, ក្បាំង ,ម៉ារ៉ឺវ៉េន, និងដែកឆ្អើរម៉ូតូ) របស់ជនរងគ្រោះ ។

លោកនាយប៉ុស្តិ៍នគរបាលគោកឃ្លាងបានឲ្យដឹងថា កាលពីថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោងប្រហែល ០៣ និង៣០នាទី ទៀបភ្លឺ នៅ យប់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦ ជនរងគ្រោះឈ្មោះ ខុម កក្កដា ភេទប្រុស បានទុកម៉ូតូម៉ាកសេ១២៥ ពណ៌ខ្មៅ ស៊េរី២០២៦ លេខតួ+ម៉ាស៊ីន 4813 ស្លាកលេខ ភ្នំពេញ 1MO-2485 ទុកនៅបរិវេណបន្ទប់ជួល កន្លែងដាក់ម៉ូតូរួម ជាន់ផ្ទាល់ដី ស្ថិតនៅភូមិដីថ្មី សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដោយ បានចាក់សោរកម៉ូតូត្រឹមត្រូវ រួចជនរងគ្រោះឡើងទៅដេកនៅបន្ទប់ ជាន់ទី៣ ដល់ព្រឹកឡើងថ្ងៃទី១៣ ខែ សីហា ឆ្នាំ២០២៦ វេលាម៉ោងប្រហែល ០៦ និង៣០នាទី ជនរងគ្រោះចេញបន្ទប់ ចុះមកយកម៉ូតូជិះ ទៅធ្វើ ការ ក៏បាត់ម៉ូតូម៉ាកសេ១២៥(របស់ជនរងគ្រោះ) បន្ទាប់មក ជនរងគ្រោះក៏បានទៅដាក់ពាក្យបណ្តឹងនៅ ប៉ុស្តិ៍នគរបាលរដ្ឋបាលគោកឃ្លាង ឲ្យសមត្ថកិច្ចជួយស្រាវជ្រាវ ។ ក្រោយពីទទួលបណ្ដឹងរួច សមត្ថកិច្ច សហការបានជាមួយជនរងគ្រោះ ឆែកប្រព័ន្ធជីភីអេសលើម៉ូតូម៉ាកសេ១២៥ ឃើញលោតគោលដៅ នៅ ស្រុកលើកដែក ខេត្តកណ្តាល ហើយសមត្ថកិច្ចប៉ុស្តិ៍គោកឃ្លាង និងផ្នែកជំនាញខណ្ឌសែនសុខ បានឡើង ទៅសហការជាមួយសមត្ថកិច្ចស្រុកលើកដែក(ខេត្តកណ្តាល) ឈានទៅឃាត់ខ្លួនជនសង្ស័យ០១នាក់

ឈ្មោះ សួន សារ័ត្ន ភេទប្រុស រួមទាំងដកហូតវត្ថុតាងម៉ូតូម៉ាកសេ១២៥(របស់ជនរងគ្រោះ យកមក សាកសួរ ជនសង្ស័យឈ្មោះ សួន សារ័ត្ន បានសារភាព រូបខ្លួនពិតជាបានធ្វើសកម្មភាពលួចយកម៉ូតូម៉ាកសេ១២៥(ខាងលើ របស់ជនរងគ្រោះ) នៅចំណុចបរិវេណបន្ទប់ជួល ភូមិដីថ្មី សង្កាត់គោកឃ្លាង ខណ្ឌសែន សុខ ហើយបានយកម៉ូតូ ទៅដោះគ្រឿងម៉ូតូលក់ ១,កុងទ័រម៉ូតូ លក់បានតម្លៃ៤០ដុល្លា ២,ក្បាំងម៉ូតូ បាន ៣០ដុល្លា ៣,ម៉ារឺវ៉េន បាន៥ដុល្លា ៤,ដែកឆ្អើរម៉ូតូ បាន៥ដុល្លា សរុប៨០ដុល្លា ដោយលក់ឲ្យមនុស្សប្រុស ០១នាក់(មិនស្គាល់ឈ្មោះ) អាយុប្រហែល៣០ឆ្នាំ ជនជាតិខ្មែរ នៅម្តុំផ្សារឃ្លាំងរំសេវ ។

យោងតាមការពាក្យបណ្តឹងជនរងគ្រោះ វត្ថុតាងដកហូតបាន ការឃាត់ខ្លួនជនសង្ស័យ ចម្លើយ សារភាពរបស់ជនសង្ស័យ ករណីខាងលើ ពិតជា អំពើ លួច(លួចយកម៉ូតូ០១គ្រឿងម៉ាកសេ១២៥ រួចដោះ គ្រឿងម៉ូតូលក់) ប្រាកដមែន ។

...

បច្ចប្បន្នជនសង្ស័យខាងលើសមត្ថកិច្ចកំពុងកសាងសំណុំរឿងបញ្ជូនទៅតុលាកាចាត់ការបន្តតាមនីតិវិធី៕ ដោយ៖ សីហា សែនសុខ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print