អំពើហិង្សាក្នុងគ្រួសារ ប្ដីវ៉ៃប្រពន្ធទើបកូនខ្ចី៤ខែ នៅស្រុកសំរោងទង ខេត្តកំពង់ស្ពឺ

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ ករណីអំពើហិង្សាក្នុងគ្រួសារមួយ បង្កការភ្ញាក់ផ្អើល បន្ទាប់ពីបុរសជាប្តី ត្រូវបានរាយការណ៍ថា បានប្រើអំពើហិង្សាវាយប្រពន្ធរបស់ខ្លួន ខណៈស្ត្រីរងគ្រោះទើបសម្រាលកូនបានប្រមាណ ៤ខែ និងកំពុងស្ថិតក្នុងសភាពទន់ខ្សោយ។

រហូតដល់ថ្ងៃទី១៧ខែសីហាឆ្នាំ២០២៦នេះ អាជ្ញាធរមានសមត្ថកិច្ចមូលដ្ឋានមិនស្វះស្វែងរកចាប់ខ្លួនជនបង្កនោះទេ បើទោះបីជាស្ត្រីរងគ្រោះបានដាក់ពាក្យបណ្ដឹងសូមកិច្ចអន្តរាគមន៍យ៉ាងណាក៏ដោយ។

ហេតុការណ៍នេះ ត្រូវបានរាយការណ៍ថា បានកើតឡើងនៅវេលាម៉ោងប្រមាណ ១២ថ្ងៃត្រង់ ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៦ ស្ថិតនៅ ភូមិត្រោកវែង ឃុំសែនដី ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។

តាមព័ត៌មានបឋម ស្ត្រីរងគ្រោះបានរងអំពើហិង្សាពីសំណាក់ប្តី ខណៈខ្លួនកំពុងស្ថិតក្នុងអំឡុងពេលក្រោយសម្រាលកូន និងមានសភាពទន់ខ្សោយ។ ករណីនេះបានធ្វើឱ្យមានការព្រួយបារម្ភពីសុវត្ថិភាព និងសុខុមាលភាពរបស់ស្ត្រីរងគ្រោះ និងកូនតូចរបស់នាង។

ក្រោយកើតហេតុ បុរសជាប្តីដែលត្រូវបានសង្ស័យថា ជាអ្នកប្រព្រឹត្តអំពើហិង្សា បានរត់គេចខ្លួនពីកន្លែងកើត ហេតុ មុនពេលសមត្ថកិច្ចចុះអន្តរាគមន៍។

បច្ចុប្បន្ន សមត្ថកិច្ចពាក់ព័ន្ធកំពុងចុះអន្តរាគមន៍ ស្រាវ ជ្រាវ និងស្វែងរកជនសង្ស័យ ដើម្បីនាំមកសាកសួរ និងចាត់ការតាមនីតិវិធីច្បាប់។

អំពើហិង្សាក្នុងគ្រួសារ មិនគួរត្រូវបានមើលរំលងឡើយ ហើយការការពារសុវត្ថិភាពជនរងគ្រោះ ជាពិសេសស្ត្រី និងកុមារ គឺជាកិច្ចការដែលត្រូវការការចូលរួមពីគ្រួសារ អាជ្ញាធរ និងសហគមន៍៕

...

ដោយ៖ សុរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print