ឃាត់ខ្លួនជនសង្ស័យ០១នាក់ ករណីលួចម៉ូតូ និងប្រើប្រាស់គ្រឿងញៀននៅចំណុចភូមិអំពៅព្រៃ ឃុំកណ្ដោក ស្រុកកណ្ដាលស្ទឹង

ចែករំលែក៖

ខេត្ដកណ្ដាល÷ នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៦ សមត្ថកិច្ច បង្ក្រាបមានករណីលួចម៉ូតូ និងប្រើប្រាស់គ្រឿងញៀន។ ករណីខាងលើនេះកើតហេតុ ថ្ងៃទី១៥ ខែ សីហា ឆ្នាំ២០២៦ វេលាម៉ោង១៥:៥០នាទី រសៀល នៅចំណុចភូមិអំពៅព្រៃ ឃុំកណ្ដោក ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។

ជនសង្ស័យឈ្មោះ ជា ចាន់ថន ភេទប្រុស អាយុ៣៥ ឆ្នាំ មុខរបរមិនពិតប្រាកដ និងមានសារធាតុញៀនក្នុងទឹកនោម(+)ត្រូវបានឃាត់ខ្លួន។

សូមបញ្ជាក់ថា កាលពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោង ១៣:៣០នាទី រសៀល មុនពេលកើតហេតុ ជនសង្ស័យ​កំពុងនៅផ្ទះជួលរបស់ខ្លួន។ ពេលនោះ ឈ្មោះ នី ភេទប្រុស ជាអ្នកធ្វើការសំណង់ជាមួយគ្នា បានជិះម៉ូតូ ម៉ាក Smash V ០១គ្រឿង ពណ៌ខ្មៅ មិនចាំផ្លាកលេខ មក​ផ្ទះ​ជួល​របស់​ខ្លួន។ ពេល​នោះខ្លួនឡើង ជិះម៉ូតូជាមួយ ឈ្មោះ​ នី ចេញពីផ្ទះជួលចេញទៅស្រុក កំណើតរបស់ខ្លួននៅ ឯស្រុកព្រៃកប្បាស​ ខេត្តតាកែវ ។លុះពេលជិះតាមផ្លូវ​ព្រែកហូរ​ ស្ថិតក្នុងក្រុងតាខ្មៅ ខេតកណ្តាល ឆ្ពោះទៅព្រលានយន្តហោះថ្មី។ ពេល​ជិះដល់ផ្លូវ​​ព្រលាន​យន្តហោះ​ថ្មី​ ម៉ូតូរបស់ ឈ្មោះ​នី អស់សាំង រួចឈ្មោះនី បានប្រាប់ខ្លួនថា​យកម៉ូតូទៅចាក់សាំងសិន ។

ពេលនោះ ឈ្មោះនី ក៏ជិះម៉ូតូទៅបាត់ លុះពេលចាំឈ្មោះ នី មិនឃើញមកវិញ ខ្លួនបានដើរមកតាមផ្លូវ ពេលមក ដល់ចំណុចស្តុបព្រលានយន្តហោះថ្មី បានឃើញ ម៉ូតូ ០១ គ្រឿង មានសណ្តោង រុឺម៉កទុកនៅក្រោមដើមឈើ រួចខ្លួនដើរទៅដេកនៅលើរុឺម៉កមួយសន្ទុះ។ លុះពេលភ្ញាក់ពីដេកវិញខ្លួន​ (ជនសង្ស័យ)បានធ្វើសកម្មភាព ដោះម៉ូតូចេញពីរុឺម៉ក រួចក៏ផ្ដាច់ខ្សែភ្លើង ហេីយជិះម៉ូតូចេញទៅបានប្រហែល ៥០០ម៉ែត្រ ខ្លួន​បានទុកម៉ូតូនោះចោលក្បែរបង រួចបានដើរឆ្លងផ្លូវទៅ​អង្គុយ​ក្បែរនោះ ប្រហែល២០០ម៉ែត្រ បានមួយសន្ទុះ។

ក្រោយមកខ្លូនបានដើរទៅហូបទឹក ហើយឃើញស្រះមួយមានទឹកថ្លា ហេីយហូបទឹកនៅទីនោះ រួចក៏សម្រាកនៅទីនោះបានមួយសន្ទុះ។ ក្រោយមកខ្លួនបានឃើញមានប្រជាពលរដ្ឋ និងសមត្ថកិច្ចបានដើរមករកខ្លួន ភ្លាមៗនោះ​ ខ្លួន(ជនសង្ស័យ​) បានលោតចូល ក្នុងស្រះ​នោះ ភ្លាម​ៗនោះ​ កម្លាំង​ប្រចាំការ​នៅ​ស្តុប​គោលដៅ​ព្រលាន​យន្តហោះថ្មី ក៏បាន​ឃាត់ខ្លួន​បានជាប់តែម្តង។

បច្ចុប្បន្ន ជនសង្ស័យ​ខាង​លេី ត្រូវបញ្ជូន​មមកកាន់អធិការ​ដ្ឋាន​នគរបាល​ស្រុក​កណ្ដាល​ស្ទឹង​ ដេីម្បី​កសាង​សំណុំ​រឿង​បន្ត តាម​នីតិវិធី​ច្បាប់​៕

...

ដោយ៖ សុរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print