ភ្នំពេញ៖ ជនសង្ស័យម្នាក់ត្រូវបានកម្លាំងផំនាញ នៃអធិការដ្ឋានបានធ្វើការស្រាវជ្រាវឃាត់ខ្លួនយកទៅចាត់ការតាមនីតិវិធី ក្រោយធ្វេីសកម្មភាពលួចកញ្ចក់រថយន្តមួយគ្រឿង។
ការឃាត់ខ្លួនជនសង្ស័យខាងលេីនេះធ្វេីឡេីងកាលពីវេលាម៉ោង១០និង២១នាទីព្រឹក ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦ នៅចំណុចផ្លូវជាតិលេខ៦A សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ។
សមត្ថកិច្ចបានឲ្យដឹងថា ក្រោយទទួលពាក្យបណ្តឹងជនរងគ្រោះ ដោយមានជនសង្ស័យបានធ្វេីសកម្មភាពលួចកាច់កកញ្ចក់រថយន្តនៅចំណុចបណ្តោយផ្លូវលេខ២៧១ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៦ វេលម៉ោង១២:១៦នាទី សមត្ថកិច្ចក៏ធ្វេីការស្រាវជ្រាវរហូតកំណត់មុខសញ្ញាបាន ឈានដល់ការឃាត់ខ្លួនតែម្តង។
ជនសង្ស័យ ឈ្មោះ ច័ន្ទ វុទ្ធី ភេទប្រុស អាយុ៤៤ឆ្នាំ មុខរបរ មិនប្រាកដ ស្នាក់នៅផ្ទះជួល ផ្លូវលំ សង្កាត់ច្រាំងចំរេះទី២ ខណ្ឌឬស្សីកែវ។
វត្ថុតាងចាប់យក កញ្ចក់រថយន្តចំនួន០៣សន្លឹក។
ម៉ូតូ០១គ្រឿង (ម៉ូតូម៉ាក Honda C125 ពាក់ស្លាក់លេខ ភ្នំពេញ 1BK-0840 (ជាម៉ូតូដែលជនសង្ស័យធ្វើសកម្មភាពលួច) ចាប់យកពីជនសង្ស័យខាងលើ។
បច្ចុប្បន្ន ជនសង្ស័យខាងលើ កំពុងឃាត់ខ្លួនជាបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីធ្វើការសាកសួរនិងចាត់ការបន្តតាមនីតិវិធី៕
ដោយ៖សុខាសែនជ័យ










