ភ្នំពេញ៖ បុរសម្នាក់បានបោកក្បាលស្លាប់ភ្លាមៗ បន្ទាប់ពីជិះម៉ូតូជ្រុលបុកគូទរថយន្តពីក្រោយកាលពីវេលាម៉ោង៦ព្រឹកថ្ងៃទី ១៨ ខែសីហា ឆ្នាំ ២០២៦ ស្ថិតនៅ តាមបណ្តោយផ្លូវ៦០ម៉ែត្រ សង្កាត់ ចាក់អង្រែក្រោម ខណ្ឌ មាន ជ័យ រាជធានី ភ្នំពេញ ។
តាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកេីតហេតុគេបានឃេីញរថយន្តកូរ៉េ ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2X 0762 ធ្វេីដំណេីរតាមបណ្តោយផ្លូវ៦០ម៉ែត្រ ក្នុងទិសដៅពីត្បូងទៅជេីង លុះមកដល់ចំណុចកេីតហេតុស្រាប់តែមានបុរសម្នាក់ជិះម៉ូតូម៉ាក Wave ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1CA-5431 ជ្រុលបុកគូទរថយន្តពេញទំហឹង ដួលបោកក្បាលស្លាប់ភ្លាមៗ។
...
ក្រោយកេីតហេតុសមត្ថកិច្ចមូលដ្ឋានបានសហការជាមួយនគរបាលជំនាញចរាចរចុះវាស់វែង អូសយកម៉ូតូនិងរថយន្តទៅរក្សាទុកបណ្តោះអាសន្នរង់ចាំដោះស្រាយតាមនីតិវិធីច្បាប់ និងបានធ្វេីលិខិតប្រគល់សពឲ្យសាច់ញាតិមកទទួលយកទៅធ្វេីបុណ្យតាមប្រពៃណី៕
ដោយ៖សុខាសែនជ័យ










