ករណីគ្រោះថ្នាក់ចរាចរណ៍នៅស្រុកថ្មគោល ម៉ូតូបុករថយន្តដឹកទំនិញ បណ្តាលឲ្យមនុស្សម្នាក់ស្លាប់ និងរបួសធ្ងន់ម្នាក់

ចែករំលែក៖

ខេត្តបាត់ដំបង៖ នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោង១៣និង១០នាទី នៅលើផ្លូវជាតិលេខ៥ ចន្លោះគីឡូម៉ែត្រ ៣២៥-៣២៦ ចំណុចក្រុមទី២៥ ភូមិជ្រោយស្ដៅ ឃុំជ្រោយស្ដៅ ស្រុកថ្មគោល ខេត្តបាត់ដំបង មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង រវាងម៉ូតូនិងរថយន្តដឹកទំនិញ បានបណ្តាលឲ្យមនុស្សម្នាក់ស្លាប់ និងរបួសធ្ងន់ម្នាក់។

លោកវរសេនីយ៍ឯក សេង លុច អធិការនគរបាលស្រុកថ្មគោល បានឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងរវាងម៉ូតូម៉ាក HONDA DREAM ធុន ១២៥cc សេរីឆ្នាំ២០១៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ បន្ទាយមានជ័យ 1J-8434 អ្នកបើកបរឈ្មោះ ដារ៉ា ណារិន ភេទប្រុស អាយុ១៧ឆ្នាំ (ស្លាប់នៅកន្លែងកើតហេតុ) និងអ្នករួមដំណើរឈ្មោះ ពេក ពុធតិម៉ា ភេទស្រី អាយុ១៧ឆ្នាំ (របួសធ្ងន់) អ្នកទាំងពីរមានទីលំនៅភូមិផ្គាំ ឃុំសឹង្ហ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ និងរថយន្តដឹកទំនិញម៉ាក HYUNDAI MIGHTY ធុនធ្ងន់ សេរីឆ្នាំ២០០២ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3D-7563 អ្នកបើកបរឈ្មោះ ណឹម ឧត្តម ភេទប្រុស អាយុ៣២ឆ្នាំ មានទីលំនៅភូមិទន្លេបិទក្រោម ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។

តាមការពិនិត្យកន្លែងកើតហេតុ កម្លាំងនគរបាលជំនាញ នៃអធិការដ្ឋាននគរបាលស្រុកថ្មគោល បានឲ្យដឹងថា ម៉ូតូម៉ាក HONDA DREAM បើកបរពីទិសខាងត្បូងឆ្ពោះទៅទិសខាងជើង ពេលមកដល់ចំណុចកើតហេតុ បានបុកប៉ះចំពីក្រោយរថយន្តដឹកទំនិញចំហៀងខាងស្ដាំ ដែលចតនៅលើគន្លងផ្លូវម៉ូតូ ពេញទំហឹងតែម្តង។

បច្ចុប្បន្ន សមត្ថកិច្ចវាស់វែងកន្លែងកើតហេតុ និងបានដកហូតម៉ូតូ១គ្រឿង និងរថយន្ត០១គ្រឿងជាវត្ថុតាងយកទៅរក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកខេត្តបាត់ដំបង ដើម្បីដោះស្រាយតាមនីតីវិធីច្បាប់។ ចំណែកឯសាកសពជនរងគ្រោះ សមត្ថកិច្ចបានធ្វើកំណត់ហេតុ និងប្រគល់ទៅក្រុមគ្រួសារសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕

...

ដោយ៖ សុរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print