ភ្នំពេញ៖ ក្រុមមន្រ្ដីជំនាញ រដ្ឋបាលរាជធានីភ្នំពេញ បានបន្តចុះស្តារប្រឡាយ និងប្រព័ន្ធលូ ជាអាទិភាពនៅ ក្នុងភូមិសាស្ត្រខណ្ឌបឹងកេងកង ដែលជាខណ្ឌទី៥ នៅកណ្តាលក្រុងចុងក្រោយគេ ក្រោយពីធ្វើសកម្មភាពស្តារប្រព័ន្ធលូនៅភូមិសាស្ត្រខណ្ឌដូនពេញ ,ខណ្ឌចំការមន ខណ្ឌ៧មករា និងខណ្ឌទួល គោកបានបញ្ចប់ និងក្រោយពីបានស្តារប្រព័ន្ធ ប្រឡាយ លូជាច្រើនខ្សែ និងស្ថាបនាស្ថានីយ៍បូមទឹកជាបន្តបន្ទាប់ នៅខណ្ឌជាយរាជធានីភ្នំពេញ។
ការងារទាំងនេះធ្វើឡើងក្រោមការយកចិត្តទុកដាក់ និងណែនាំ ព្រមទាំងឧបត្ថម្ភ គាំទ្រពី ឯកឧត្ដម ឃួង ស្រេងអភិបាលរាជធានីភ្នំពេញ ក្នុងផែនការរំដោះជំនន់ទឹកភ្លៀង ដេីម្បីបញ្ចៀសការ ជន់លិចផ្ទះសម្បែងនិងហេដ្ឋារចនាសម្ព័ន្ធនានាក្នុងរដូវវស្សានេះ។
ជាក់ស្ដែងនៅព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៦ ក្រុមការងារដឹកនាំផ្ទាល់ដោយ លោក ឯក ឃុនដឿន អភិបាលរង តំណាង លោក ឃួង ស្រេង អភិបាលរាជនីភ្នំពេញ និងលោក សុខ សម្បត្តិ អភិបាលខណ្ឌបឹងកេងកង បានចុះស្តារប្រឡាយ និងប្រព័ន្ធលូជាអាទិភាព នៅក្នុងភូមិសាស្ត្រខណ្ឌបឹងកេងកង ចំនួនជាង១០ខ្សែបន្តទៀត។
លោក ឯក ឃុនដឿន បានឱ្យដឹងថា៖ ការស្តារប្រឡាយ និងប្រព័ន្ធលូក្នុងខណ្ឌបឹងកេងកងនេះ រួមមាន៖ ១ ស្តារលូសងខាងផ្លូវលេខ៦៣ ចាប់ពីផ្លូវលេខ២៤៥ដល់ផ្លូវលេខ២១៧ មានប្រវែង ២៤៦០ម៉ែត្រ ស្ថិតក្នុងសង្កាត់បឹងកេងកងទី១។
២ ស្តារលូសងខាងផ្លូវលេខ២៤៥ ចាប់ពីផ្លូវលេខ៦៣ដល់ផ្លូវលេខ៩៥ មានប្រវែង៥៦៧ម៉ែត្រ ស្ថិតក្នុងសង្កាត់បឹងកេងកងទី១និងសង្កាត់បឹងកេងកងទី៣។៣ ស្តារលូសងខាងផ្លូវលេខ៣៩២ ចាប់ពីផ្លូវលេខ៦៣ដល់ផ្លូវព្រះមុនីវង្សមានប្រវែង៤៩២ម៉ែត្រ ស្ថិតក្នុងសង្កាត់បឹងកេងកងទី១។៤ ស្តារលូសងខាងផ្លូវលេខ៣៦០ ចាប់ពីផ្លូវលេខ៦៣ដល់ផ្លូវលេខ៧១ មានប្រវែង១៦០ម៉ែត្រ ស្ថិតក្នុងសង្កាត់បឹងកេងកងទី១។ ៥ ស្តារលូសងខាងផ្លូវលេខ៧១ ចាប់ពីផ្លូវលេខ៣៦០ ដល់ផ្លូវលេខ៣៤៥ មានប្រវែង៩៣០ម៉ែត្រ ស្ថិតក្នុងសង្កាត់បឹងកេងកងទី១។ ៦ ស្តារលូសងខាងផ្លូវលេខ១៦៣ ចាប់ពីផ្លូវលេខ២៧៤ដល់ផ្លូវលេខ២៤៥មានប្រវែង២៥៨០ម៉ែត្រ ស្ថិតក្នុងសង្កាត់អូឡាំពិកនិងសង្លាត់បឹងកេងកងទី៣។
៧ ស្តារលូសងខាងផ្លូវលេខ៣៩៨ចាប់ពីផ្លូវលេខ៦៣ដល់ផ្លូវលេខ៧១ មានប្រវែង៣២៨ម៉ែត្រ ស្ថិតក្នុងសង្កាត់បឹងកេងកងទី១។ ៨ ស្តារលូសងខាងផ្លូវលេខ៤០០ចាប់ពីផ្លូវលេខ៦៣ដល់ផ្លូវលេខ៧១មានប្រវែង៣២៨ម៉ែត្រ ស្ថិតក្នុងសង្កាត់បឹងកេងកងទី១។ ៩ ស្តារលូសងខាងផ្លូវលេខ២០៥ចាប់ពីផ្លូវលេខ ៤៣០ដល់ផ្លូវលេខ២៧៤ មានប្រវែង២៤០០ម៉ែត្រ ស្ថិតក្នុងសង្កាត់ទំនប់ទឹកនិងសង្កាត់ទួលស្វាយព្រៃទី១។១០ ស្តារលូសងខាងផ្លូវលេខ២០៧ចាប់ពីផ្លូវលេខ ២៧១ដល់ផ្លូវលេខ៤៣៤ មានប្រវែង៥៥៤ម៉ែត្រ ស្ថិតក្នុងសង្កាត់ទំនប់ទឹក។
១១ ស្តារលូសងខាងផ្លូវថ្មី (លេខ២៧១ ដល់ផ្លូវលេខ៤៣៤ មានប្រវែង៥៥៤ម៉ែត្រ ស្ថិតក្នុងសង្កាត់ទំនប់ទឹក។១២ ស្តារលូសងខាងផ្លូវព្រះមុនីវង្ស ១៣ ស្តារលូសងខាងផ្លូវលេខ៣៨០។
លោក ឯក ឃុនដឿន បានបញ្ជាក់ទៀតថា៖ ក្រុមការងារនេះប្រើប្រាស់រថយន្តបូម លាងលូចំនួន១៣គ្រឿង ដោយបែងចែងជាក្រុម ធ្វើសកម្មភាពព្រមៗគ្នាតែម្តង។ តាមការណែនាំពី លោក ឃួង ស្រេង អភិបាល រាជធានីភ្នំពេញ គឺបានឱ្យអាជ្ញាធរខណ្ឌទាំង៥ នៅកណ្តាលរាជធានី សហការជាមួយមន្ទីរសាធារការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ធ្វើសកម្មភាពបូមស្តារអណ្តូងលូ និងសម្អាតដីភក់តាមប្រព័ន្ធលូ ត្រៀម បញ្ចៀសការជន់លិចលង់មុនរដូវភ្លៀងធ្លាក់មកដល់។ គិតមកដល់ពេលនេះ កិច្ចការស្តារប្រព័ន្ធលូនៅក្នុងខណ្ឌចំនួន៤ហើយ ដែលបានបញ្ចប់រួចរាល់ក្នុងនោះរួមមាន៖ ខណ្ឌដូនពេញ ចំការមន ខណ្ឌ៧មករានិងខណ្ឌទួលគោក។
ក្នុងឱកាសនោះដែរឯកឧត្ដម ឯក ឃុនដឿន អភិបាលរងរាជធានីបានបញ្ជាក់ថាដោយមានការយកចិត្តទុកដាក់ពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជាដើម្បីបញ្ជៀសជំនន់ទឹកភ្លៀងពីរាជធានីភ្នំពេញលោកបានទម្លាក់កញ្ចប់ពិសេសមួយសម្រាប់កសាងប្រព័ន្ធបង្វែរទឹកនៅភាគខាងលិច។
លោក ឯក ឃុនដឿន ក៏បានណែនាំឱ្យអាជ្ញាធរខណ្ឌ សង្កាត់ និងមេភូមិ ត្រូវចុះពិនិត្យមើលទីតាំង ដែលប្រឈមនិងការលិចលង់ខ្លាំង ដើម្បីឱ្យក្រុមការងារបានចុះស្តារឱ្យចំគោលដៅ និងធានាបានថាមិនមានការ លិចលង់ដោយជំនន់ទឹកភ្លៀងនៅរដូវវស្សានេះទៀត។ លោកអភិបាលរង ក៏បាន អំពាវនាវឱ្យបងប្អូនប្រជាពលររដ្ឋ ត្រូវវេចខ្ចប់ ទុកដាក់សំរាម ឱ្យបានត្រឹមត្រូវ ដើម្បីរក្សាបាន អនាម័យ និង បរិស្ថានស្អាត ព្រមទាំង អាច បញ្ចៀសការលិចលង់ និងជួយលើកកម្ពស់សោភណ្ឌភាពរាជធានីភ្នំពេញយើងផងដែរ៕
ដោយ៖ សំរិត









