អាជ្ញាធរខណ្ឌពោធិ៍សែនជ័យសហការជាមួយរដ្ឋបាលសង្កាត់ចោមចៅទី៣ចុះកាត់ស្លាកសញ្ញាដែលរំលោភចូលផ្លូវសាធារណៈ

ចែករំលែក៖

ភ្នំពេញ ៖ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ ដឹកនាំដោយលោក ប៉ាង លីដា អភិបាលរង បា នសហការជាមួយរដ្ឋបាលសង្កាត់ចោមចៅទី៣ នៅព្រឹក ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៦ បានចុះរៀបចំសណ្តាប់ធ្នាប់ កាត់ស្លាកយីហោ ប៉ាណូផ្សេងៗដែលរំលោភមកលេីផ្លូវសាធារណៈ។

 

លោក អ៊ុំ រដ្ឋធា មន្ត្រីសាលាសង្កាត់ចោមចៅទី៣ បានឲ្យដឹងថា ដោយមានការចង្អុលបង្ហាញពីលោក សក់ ច័ន្ធកញ្ញារិទ្ធ អភិបាលនៃគណៈអភិបាលខណ្ឌពោធិ៍សែនជ័យ លោក ប៉ាង លីដា អភិបាលរង បានដឹកនាំក្រុមការងារខណ្ឌ បានសហការជាមួយរដ្ឋបាលសង្កាត់ចោមចៅទី៣ បានចុះរៀបចំសណ្តាប់ធ្នាប់ តាមដងផ្លូវ ណែនាំដល់បងប្អូនប្រជាពលរដ្ឋ អាជីវករ ក្នុងភូមិព្រៃទា១ ដែលដាក់សម្ភារលក់ដូរលយចូលចំណីផ្លូវសាធារណៈ បាត់បង់សណ្តាប់ធ្នាប់ បរិស្ថាន ។

 

ជាមួយគ្នានោះផងដែរ អាជ្ញាធរបានចុះកាត់ស្លាកយីហោ ប៉ាណូ ផ្សេងៗ ដែលបានសាងសង់មកលេីចំណីផ្លូវសាធារណៈ ជាពិសេសស្លាកយីហោ ដែលមិនមានអក្សរខ្មែរ។

អាជ្ញាធរអំពាវនាវដល់បងប្អូនទាំងអស់មេត្តាចូលរួមថែរក្សាបរិស្ថាន អនាម័យឲ្យបានល្អ៕

...

ដោយ៖សុខាសែនជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print