កម្លាំងនគរបាលឃាត់ខ្លួនជនសង្ស័យ ១នាក់ នៅស្រុកស្វាយទាប ពាក់ព័ន្ធករណីគ្រឿងញៀនបន្ទាប់ពី មានសេចក្តីរាយការណ៍ពី ពលរដ្ឋរាយការណ៍តាមរយៈកម្មវិធី NoDrug

ចែករំលែក៖

ខេត្តស្វាយរៀង៖ កម្លាំងនគរបាលឃាត់ខ្លួនជនសង្ស័យ ១នាក់ នៅស្រុកស្វាយទាប ពាក់ព័ន្ធករណីគ្រឿងញៀនបន្ទាប់ពី មានសេចក្តីរាយការណ៏ពី ពលរដ្ឋរាយការណ៍តាមរយៈកម្មវិធី NoDrug ។

សមត្ថកិច្ចនគរបាលបានអោយដឹងថា នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៦ បន្ទាប់ពីកម្លាំងសមត្ថកិច្ចនៃអនុគណៈកម្មការប្រចាំបញ្ជា ២៤ ម៉ោង ទទួលបានព័ត៌មានតាមរយៈកម្មវិធីទូរស័ព្ទដៃ NoDrug ថា មានករណីចែកចាយ និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចភូមិខ្ជាយ ឃុំរមាំងថ្កោល ស្រុកស្វាយទាប ខេត្តស្វាយរៀង កម្លាំងសមត្ថកិច្ចបានទំនាក់ទំនងជាមួយកម្លាំងគណៈកម្មការគ្រប់គ្រងកម្មវិធីទូរស័ព្ទ NoDrug និងបញ្ជូនព័ត៌មានភ្លាមៗទៅកាន់សមត្ថកិច្ចជំនាញនៅមូលដ្ឋាន។

លោក ឧត្តមសេនីយ៍ទោ ឃន តារាសម្បត្តិ អគ្គលេខាធិការរង និងជាប្រធានអនុគណៈកម្មការប្រចាំបញ្ជា ២៤ ម៉ោង បានបញ្ជាឱ្យកម្លាំងអនុគណៈកម្មការសហការ និងផ្តល់ព័ត៌មានដល់កម្លាំងជំនាញ។ ដោយមានការដឹកនាំពីលោកឧត្តមសេនីយ៍ទោ ស្នងការនគរបាលខេត្តស្វាយរៀង កម្លាំងជំនាញប្រឆាំងគ្រឿងញៀន បានសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកស្វាយទាប និងប៉ុស្តិ៍នគរបាលរដ្ឋបាលរមាំងថ្កោល ព្រមទាំងមានការសម្របសម្រួលនីតិវិធីពីឯកឧត្តម ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្ត ចុះដល់ទីតាំងប្រតិបត្តិការ ដើម្បីបង្ក្រាបករណីនេះ និងបានឃាត់ខ្លួនជនសង្ស័យចំនួន ១នាក់។

វត្ថុតាងដែលដកហូតបាន រួមមានម្សៅក្រាមពណ៌សថ្លា សង្ស័យជាសារធាតុញៀន ចំនួន ៧កញ្ចប់សម្ភារៈវេចខ្ចប់ និងប្រើប្រាស់គ្រឿងញៀនមួយចំនួន។

បច្ចុប្បន្នជនសង្ស័យត្រូវបានកម្លាំងនគរបាលជំនាញកសាងសំណុំរឿង ដើម្បីចាត់ការបន្តតាមច្បាប់៕

...

ដោយ៖ សុថាន

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print