ភ្លើងឆេះព្រៃនៅបែលហ្ស៊ិកមិនអាចគ្រប់គ្រងបាន

ចែករំលែក៖

នៅថ្ងៃទី១៧ ខែសីហា ភ្លើងឆេះព្រៃមួយនៅខេត្ត Liège ភាគខាងកើតប្រទេសបែលហ្ស៊ិក ដែលជាភ្លើងឆេះព្រៃដ៏ធំបំផុតមួយក្នុងប្រវត្តិសាស្ត្ររបស់ប្រទេស បានរីករាលដាលហួសពីការគ្រប់គ្រង ទោះបីជាអាកាសធាតុត្រជាក់ និងភ្លៀងធ្លាក់ពេលព្រឹកដែលជួយកាត់បន្ថយហានិភ័យនៃការរីករាលដាលបន្ថែមទៀតក៏ដោយ។

ព្រះមហាក្សត្រ Philippe ផ្អាក់វិស្សមកាលរដូវក្តៅរបស់ព្រះអង្គ ដើម្បីយាងទៅទស្សនាកន្លែងកើតហេតុនៅតំបន់ High Fens ជាកន្លែងដែលអ្នកពន្លត់អគ្គីភ័យរាប់រយនាក់កំពុងប្រយុទ្ធប្រឆាំងនឹងភ្លើងឆេះព្រៃដែលរាលដាលទៅទិសខាងកើតឆ្ពោះទៅព្រំដែនអាល្លឺម៉ង់ ចម្ងាយប្រហែល ៨ គីឡូម៉ែត្រ។ អ្នកពន្លត់អគ្គីភ័យប្រហែល ៥០០ នាក់ ដោយមានការគាំទ្រពីឧទ្ធម្ភាគចក្រពន្លត់អគ្គីភ័យមកពីប្រទេសន័រវេស ស៊ុយអែត អាល្លឺម៉ង់ និងហូឡង់ រួមជាមួយប៉ូលីសក្នុងតំបន់ កំពុងធ្វើការដើម្បីទប់ស្កាត់ភ្លើងឆេះព្រៃ។
រហូតមកដល់ពេលនេះ ភ្លើងបានឆេះព្រៃប្រហែល ៣០០០ ហិកតា។ យោងតាមអាជ្ញាធរ Wallonia ភ្លើងមិនរាលដាលគួរឱ្យកត់សម្គាល់ទេ ដោយសារតែស្ថានភាពខ្យល់អំណោយផល ប៉ុន្តែនៅតែមិនអាចគ្រប់គ្រងបាននៅក្នុងតំបន់ដែលក្រុមអ្នកពន្លត់អគ្គីភ័យមិនអាចចូលទៅដល់។ អ្នកការពារព្រៃឈើព្រមានថា ភ្លើងអាចបន្តឆេះអស់រយៈពេលជាច្រើនខែនៅក្រោមដី peat ហើយបន្ទាប់មកឆាបឆេះម្តងទៀត។ បទបញ្ជាជម្លៀសកំពុងត្រូវបានអនុវត្តសម្រាប់ប្រជាជនរាប់រយនាក់ជាការប្រុងប្រយ័ត្ន។
នៅភាគនិរតីនៃប្រទេសបារាំង អាជ្ញាធរបាននិយាយថា ភ្លើងឆេះព្រៃនៅតំបន់ Landes ត្រូវបានគ្រប់គ្រងបានហើយ បន្ទាប់ពីកិច្ចខិតខំប្រឹងប្រែងពន្លត់អគ្គីភ័យរយៈពេលបួនថ្ងៃ ដែលអនុញ្ញាតឱ្យប្រហែលពាក់កណ្តាលនៃអ្នកដែលត្រូវបានជម្លៀសចេញ ចាប់ផ្តើមត្រឡប់ទៅផ្ទះវិញ។ មនុស្សជាង ៦០០ នាក់ត្រូវបានជម្លៀសចេញកាលពីសប្តាហ៍មុន ខណៈដែលភ្លើងបានឆេះព្រៃប្រហែល ១៧០០ ហិកតា ក្នុងអំឡុងពេលរលកកំដៅដ៏យូរ៕

រូប​ថត​: TTXVN

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print