ខេត្តព្រៃវែង÷ បុរសម្នាក់ បានទាញកាំបិតកាប់ដៃគូផឹកស៊ីជាមួយគ្នាជាច្រើនកាំបិត បណ្ដាលឲ្យស្លាប់នៅក្នុងថ្លុកឈាម ដោយសារតែខឹងហៅមកផឹកស្រា តែមកដល់គ្មានស្រាឲ្យផឹក។
ករណីខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង ៨ និង ៣០នាទីយប់ ថ្ងៃទី១៧ សីហា នៅចំណុចភូមិត្នោត ឃុំត្នោត ស្រុកកញ្ជ្រៀច ខេត្តព្រៃវែង។
ជនសង្ស័យមានឈ្មោះ ជៀន សុខា ភេទប្រុស អាយុ៦៤ឆ្នាំ រស់នៅភូមិគក ឃុំត្នោត ស្រុកកញ្ជ្រៀច ។ ចំណែកជនរងគ្រោះមានឈ្មោះ អ៊ី អ៊ន់ ភេទប្រុស អាយុ៤៦ឆ្នាំ រស់នៅភូមិឃុំកើតហេតុ។
សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះ និងជនសង្ស័យ គឺជាដៃគូផឹកជាមួយគ្នា និងតែងតែស្រវឹងខួបជាមួយគ្នាជាប្រចាំ។
តាមចម្លើយរបស់ជនសង្ស័យក្រោយត្រូវចាប់ខ្លួនបានសារភាពថា មូលហេតុដែលរូបគេកាប់ជនរងគ្រោះ គឺដោយសារខឹងជនរងគ្រោះ ហៅរូបគេមកផឹកស្រា តែពេលគេមកដល់ គ្មានស្រាអោយគេផឹក។
បច្ចុប្បន្នជនសង្ស័យ ត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគបាលស្រុកកញ្ជ្រៀច ដោយសមត្ថកិច្ចកំពុងបន្តនីតិវិធី ៕
ដោយ៖ សុរិយា










