ឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់ ពាក់ព័ន្ធហិង្សាដោយចេតនា និងធ្វើឱ្យខូចខាតដោយចេតនា

ចែករំលែក៖

ភ្នំពេញ÷ នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោង ០៦:០០នាទី កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលទួលសង្កែទី១ នៃអធិការដ្ឋានខណ្ឌនគរបាលខណ្ឌឫស្សីកែវ ឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់ នៅចំណុចក្រុមទី៤ ភូមិបាក់ទូក សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ ពាក់ ព័ន្ធករណីហិង្សាដោយចេតនា និងធ្វើឱ្យខូចខាតដោយ ចេតនា ( វាយគ្នាទៅវិញទៅមកនឹងយកដុំថ្មវាយម៉ូតូ) ប្រព្រឹត្តបទល្មើសនៅចំណុចផ្លូវលេខ១០៣ ក្រុមទី៣ ភូមិបាក់ទូក សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ កាល ពីថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោង២០:៤៥នាទី។

+ជនសង្ស័យភាគី «ក​»
១-ឈ្មោះ ពន្លឺ ពន្លក ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស មានអាសយដ្ឋាន បន្ទប់ជួល ក្រុមទី១៤ ភូមិចុងខ្សាច់ សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
២-ឈ្មោះ ហេង សាន់ជៀង ភេទប្រុស អាយុ១៥ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅផ្ទះ មានអាសយដ្ឋាន បន្ទប់ជួល ក្រុមទី១៤ ភូមិចុងខ្សាច់ សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

+ជនសង្ស័យភាគី «ខ»
១-ឈ្មោះ ណាត មេសា ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ មានអាសយដ្ឋាន បន្ទប់ជួល ភូមិទួលសំពៅ សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

វត្ថុតាងចាប់យករួមមាន៖ ម៉ូតូ០១គ្រឿង ម៉ាកTODAY ពណ៌ប្រផេះ អត់ផ្លាកលេខ, ដុំថ្ម១ដុំ និងដុំឥដ្ឋបាក់បែក១ដុំ។

បច្ចុប្បន្នជនសង្ស័យ រួមនិងវត្ថុតាងខាងលើ ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕

...

ដោយ៖ សុរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print