ម៉ូតូស្មាស់វី បុករថយន្តរបួសធ្ងន់ស្រាល៤នាក់ទាំងព្រឹកលើផ្លូវជាតិលេខ៥

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់ និងប្រពន្ធកូន៣នាក់ បើកម៉ូតូមិនប្រយ័ត្នជ្រុលទៅបុករថយន្តឆ្លងផ្លូវបណ្តាលឲ្យរបួសធ្ងន់ស្រាលទាំង៤នាក់ ត្រូវបានរថយន្តដឹកយកទៅសង្គ្រោះភ្លាមៗ។

ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះកើតឡើកាលពីវេលាម៉ោង៧ និង៥៥នាទីព្រឹកថ្ងៃទី ២៧ ខែកញ្ញា ឆ្នាំ២០១៦ នៅតាមបណ្តោយផ្លូវជាតិលេខ៥ ស្ថិតនៅចំណុច មុខក្លោងទ្វាវត្តចន្ទ័បុរីវង្ស ភូមិគ្រួស សង្កាត់សំរោងខណ្ឌព្រែកព្នៅ។

ក្រោយពេលកើតហេតុមួយសន្ទុះ កម្លាំងនៃអធិការដ្ឋាននគរបាលខណ្ឌព្រែកព្នៅ ផ្នែកសណ្តាប់ធ្នាប់និងចរាចរណ៍បានមកធ្វើការវាស់វែងយកទាំងរថយន្តនិងម៉ូតូទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌព្រែកព្នៅរង់ចាំធ្វើការដោះស្រាយតាមនីតិវិធីច្បាប់នៅពេលក្រោយ៕

7923f5f0-03aa-4ba3-bdb3-42c45cc47da1

...

ដោយ៖ ព្រែកជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print