បុរសមិនស្គាល់អត្ដសញ្ញាណម្នាក់ត្រូវឃាតកបាញ់ស្លាប់សង្ស័យរឿងគំនុំ

ចែករំលែក៖

ខេត្តសៀមរាប៖ បុរសម្នាក់ត្រូវបានឃាតកបាញ់ស្លាប់យ៉ាងអាណោចអាធ័ម នៅខាងកើតអង្គរឃ្យុងយូ ហើយករណីនេះសមត្ថកិច្ចសន្និដ្ឋានបឋមថាជារឿងគំនុំ ។

ហេតុការណ៍ប្រទះឃើញសពជនរងគ្រោះនេះគឺនៅវេលាម៉ោង៦ព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៦ ចំណុចខាងកើតអង្គរឃ្យុងយ ស្ថិតក្នុងក្រុមទី៤ ភូមិត្រពាំងរុនសង្កាត់អំពិល ក្រុងសៀមរាប ។

លោកវរសេនីយ៍ឯក ទិត្យ ណារ៉ុង អធិការនគរបាលក្រុងសៀមរាប បានឲ្យដឹងថា ជនរងគ្រោះមិនត្រូវបានស្គាល់អត្ដសញ្ញាណ បានពាក់មួកទឺបពណ៌ខ្មៅស្លៀកខោកាបូយពណ៌ទឹកប៊ិចអាវពណ៌ខ្មៅហើយមានសាក់រូបកងចាក់នៅស្មារខាងឆ្វេងមានអាយុប្រហែលជាង២០ឆ្នាំ ។

ឃាតកបានបាញ់ជនរងគ្រោះចំបំពង់កធ្លាយមកខាងក្រោយហើយក្នុងហេតុការណ៍នេះមិនមានសល់សំបកគ្រាប់នោះទេដូច្នេះសមត្ថកិច្ចមិនអាចដឹងបានថាជាកាំភ្លើងម៉ាកអីនោះទេ ។ លោកបានបន្តថា កន្លែងនោះស្ងាត់ណាស់ចឹងហើយបានជាមិនមាននរណាដឹង ហើយនៅកន្លែងកើតហេតុមានស្នាមជន្ទល់ម៉ូតូចឹងលោកសន្និដ្ខានបឋមថា ជាករណីគំនុំច្រើនជាងករណីប្លន់ ។ នៅក្នុងខ្លួនជនរងគ្រោះមិនមានអត្តសញ្ញាណអ្វីមួយសម្គាល់នោះទេគឺមានតែសំបុត្រឡានក្រុងមួយប៉ុណ្ណោះ។

លោកបញ្ជាក់ថាករណីនេះកម្លាំងសមត្ថកិច្ចកំពុងស្រាវជ្រាវ មជ្ឍដ្ឋានស្ថានការណ៍ក្នុងក្រុងសៀមរាបបានសម្តែងការព្រួយបារម្មណ៍ថានៅក្នុងក្រុងសៀមរាប បច្ចុប្បន្ននេះហាក់មានករណីបាញ់បោះញឹកញាប់ ដែលផ្ទុយពីគោលនយោបាយភូមិ ឃុំមានសុវត្ថិភាព ៕

dw-14 erw rr-4 rw

...

ដោយ៖ ជានិរន្ដរ៍

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print