លូចម៉ូតូបានហើយតែគេចមិនរួចត្រូវសមត្ថកិច្ចស្រាវជ្រាវបង្រ្កាបបានអនុវត្តតាមច្បាប់នៅស្រុកភ្នំព្រឹក

ចែករំលែក៖

ខេត្តបាត់ដំបង÷ កាលពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោង១៣ និង៣៥នាទីស្របតាមអនុសាសន៍របស់នាយឧត្តមសេនីយ៍ ស ថេត អគ្កស្នងការនគរបាលជាតិ និងដោយមានការចង្អុលទិសដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង លោកវរសេនីយ៍ទោសំ វីរៈ អធិការនគរបាលស្រុកភ្នំព្រឹក ដឹកនាំកម្លាំងសហការជាមួយនគរបាលស្រុកកំរៀងបង្រ្កាបករណីលួចកាច់សោកម៉ូតូមួយករណីដោយបាន នាំខ្លួនជនសង្ស័យចំនួន០៣នាក់៖

 

១.ឈ្មោះ លឿន វីន ភេទប្រុស អាយុ ២៤ ឆ្នាំ រស់នៅភូមិអូរល្ហុង ឃុំអូររំដួល ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។

២.ឈ្មោះ ថន វ៉ាន់ ហៅ បារាំង ភេទប្រុសនិង៣.ឈ្មោះ មី ឌីណា ហៅ ជ័យ ភេទប្រុស អាយុ ២១ឆ្នាំ ទាំង០២ នាក់រស់នៅភូមិអូរអន្លក់ ឃុំតាសែន ស្រុកកំរៀងខេត្ត បាត់ដំបងនាំខ្លួនយកមកសាកសួរនៅអធិការដ្ឋាននគរបាលស្រុកភ្នំព្រឹកក្នុងនោះដកហូតបានរួមមាន៖

 

១. ម៉ូតូ ចំនួន ០១គ្រឿង ម៉ាកហុងដាឌ្រីម ពណ៌ខ្មៅស៊េរីឆ្នាំ ២០២១លេខតួ លេខម៉ាស៊ីន ៥៩៨៧៩៧៥ ផ្លាកលេខគ្មាន (របស់ជនរងគ្រោះ)

២. ដែកកែឆ្នៃ (ជាអក្សរតេ) ចំនួន ០១ដើម

៣.ស៊ុមស្លាកលេខ ចំនួន ០១

៤.កញ្ចក់ម៉ូតូ ចំនួន ០១គូរ

៥.អាវម៉ូតូ(ចាស់ពណ៌ខ្មៅ)មួយចំនួន ។

 

គួរបញ្ជាថា ក្នុងករណីខាងលើនេះ គឺនៅថ្ងៃទី១៦ ខែ សីហា ឆ្នាំ ២០២ ៦ ជនរងគ្រោះឈ្មោះ ហយ ជ្រឿន ភេទស្រី អាយុ ៣៧ ឆ្នាំ មុខរបរកសិករ រស់នៅក្រុមទី០៨ ភូមិអូរចំណិប ឃុំតាស្តា ស្រុកសំពៅលូន ខេត្តបាត់ដំបង ត្រូវជនសង័្សយមិនស្គាល់អត្តសញ្ញាណលួចយកម៉ូតូរបស់គាត់ដូចខាងលើនៅវេលាម៉ោង១៥ និង ៣០នាទីនៅចំណុចភូមិអូរប្រយុទ្ធ ឃុំអូររំដួល ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ហើយគាត់បានប្តឹងមកសមត្ថកិច្ចនគរបាលអំពីករណីចោរលួចនេះ ។

 

ផ្តើមពីបញ្ហានេះ សមត្ថកិច្ចនគរបាលបានសហការស្រាវជ្រាវ រហូតកំណត់មុខសញ្ញាបាននិងឈានធ្វើការបង្រ្កាបតែម្តង។

 

ក្រោយពេលសាកសួរជនសង្ស័យខាងលើបានឆ្លើយសារភាពថា ពិតជាបានធ្វើសកម្មភាពលួចយកម៉ូតូរបស់ជនរងគ្រោះនៅចំណុចខាងលើប្រាដកមែន ហើយពេលនេះ សមត្ថកិច្ចបានប្រគល់ម៉ូតូជូនម្ចាស់វិញ និងបានកសាងសំណុំរឿងបញ្ជូនជនសង័្សយមក ការិយាល័យជំនាញអនុវត្តបន្តតាមផ្លូវច្បាប់៕

...

ដោយ៖ សុរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print