លោក ឃួង ស្រេង បញ្ជាឱ្យអាជ្ញាធរខណ្ឌច្បារអំពៅត្រូវបង្ក្រាបបទល្មើសONLINE SCAMSនិងល្បែងស៊ីសងគ្រប់ប្រភេទឱ្យអស់ពីមូលដ្ឋានខ្លួន

ចែករំលែក៖

ភ្នំពេញ៖ លោក ឃួង ស្រេង បានបញ្ជាឱ្យអាជ្ញាធរខណ្ឌច្បារអំពៅ ត្រូវបង្ក្រាបបទល្មើសONLINE SCAMSនិងល្បែងស៊ីសងគ្រប់ប្រភេទឱ្យអស់ពីមូលដ្ឋានខ្លួន ។
លោក ឃួង ស្រេង សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មាធិការគណបក្សរាជធានីភ្នំពេញ បានបញ្ជាបែបនេះ ខណៈលោក ជួបសំណេះ សំណាលជាមួយសមាជិក សមាជិកា គណៈ កម្មាធិការគណបក្ស សង្កាត់ច្បារអំពៅទី១ ច្បារអំពៅទី២, និរោធ និងព្រែកប្រា ខណ្ឌច្បារអំពៅ ក្រោយបញ្ចប់ម៉ោងរដ្ឋបាល នៅរសៀលថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦ នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាខណ្ឌច្បារអំពៅ។
លោក ឃួង ស្រេង បានមានប្រសាសន៍ថា៖ លោកអភិបាលខណ្ឌ អធិការ មេបញ្ជាការកងរាជអាវុធហត្ថ ខណ្ឌច្បារអំពៅ និងចៅសង្កាត់ មេភូមិ សូមរួមគ្នា បង្ក្រាបបទ ល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) និងល្បែងស៊ីសងគ្រប់ប្រភេទនៅក្នុងមូលដ្ឋាន ដើម្បីឱ្យភូមិ សង្កាត់យើងមានសុវត្ថិភាព ដើម្បីឱ្យបទល្មើសទាំងនេះអស់ពីក្នុងមូលដ្ឋាន ដាច់ខាតត្រូវតែមានការចូលរួមពីប្រជា ពលរដ្ឋ ។ ប្រទេសកម្ពុជាត្រូវការសេដ្ឋកិច្ចពណ៌ ស មិនចង់ បានសេដ្ឋកិច្ចពណ៌ខ្មៅ ឬប្រផេះឡើយ។
លោក ឃួង ស្រេង ក៏បានណែនាដល់អាជ្ញាធរខណ្ឌ សង្កាត់ទាំងអស់ត្រូវបន្តយកចិត្តទុកដាក់ផ្ដល់សេវាសាធារ ណៈជូនប្រជាពលរដ្ឋឱ្យបានល្អលឿន មានតម្លាភាព តាមរយៈច្រកចេញចូលតែមួយខណ្ឌ និងសង្កាត់ ហើយចៀស វាងយកសេវាក្រៅនាំឱ្យខុសច្បាប់ហើយមានទោសទណ្ទដល់ខ្លួន។ ចៅសង្កាត់ជាសមាជិកបក្ស គឺអ្នកបម្រើប្រជាពលរដ្ឋ។ គណបក្សប្រជាជនកម្ពុជាបង្កើតបានស្នាដៃជាច្រើនសំរាប់សង្គមជាតិ ពិសេសក្រោមការដឹកនាំ សម្តេចតេជោ ហ៊ុន សែន បានធ្វើឱ្យប្រទេសកម្ពុជាមានភាពសំបូរសប្បាយ។ គណបក្សប្រជាជនកម្ពុជា បានសង្គ្រោះជីវិតនិងផ្តល់សិទ្ធិសេរីភាពជូនប្រជាពលរដ្ឋកម្ពុជា បានបង្រួបបង្រួមជាតិ សង្គ្រោះជីវិតប្រជាពលរដ្ឋចេញពីជម្ងឺរាតត្បាតកូវីដ-១៩ កសាងអភិវឌ្ឍន៍ប្រទេសជាតិឱ្យមានភាពរីកចំរើន និងមានចក្ខុវិស័យធ្វើឱ្យកម្ពុជា ក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងក្លាយជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។ គណបក្សប្រជាជនកម្ពុជាត្រូវកាន់អំណាចជារៀងរហូត ព្រោះថាគ្មានបក្សណាមួយ មានសមត្ថភាពការពារសន្តិភាព អភិវិឌ្ឍន៍ប្រទេសជាតិឱ្យរីកចម្រើន ជឿនលឿនដូចគណបក្សប្រជាជនកម្ពុជានោះទេ៕
ដោយ សំរិត


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print