ភ្នំណេញ៖ ជនសង្ស័យម្នាក់ក្នុងចំណោមគ្នា២នាក់ត្រូវប្រជាពលរដ្ឋដេញចាប់បានប្រគល់ឲ្យសមត្ថកិច្ចក្រោយពីពួកគេបានធ្វើសកម្មភាពជិះម៉ូតូមួយគ្រឿងឌុបគ្នាមកធ្វើសកម្មភាពលួចកេសត្រីសាល់មុ៉ន ពីលើដំបូលម៉ូតូកង់បីរបស់ក្រុមហ៊ុនកាពីតូល។
ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលនៅវេលាម៉ោង ១១ យប់ថ្ងៃទី ១៩ ខែសីហា ឆ្នាំ២០២៦ នៅចំណុចភ្លើងស្តុបសំណង់( 12 )តាមបណ្ដោយផ្លូវលេខ១៨២ ដែលស្ថិតនៅក្នុងសង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
ប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលឃើញហេតុការណ៍បានឲ្យដឹងថា នៅមុនពេលកើតហេតុមានម៉ូតូកង់បី១គ្រឿងដែលមានបិទស្លាករបស់ក្រុមហ៊ុនកាពី
តូលបានបើកមកដល់ចំណុចកើតហេតុហើយអ្នកបើកបរបានឈប់រង់ចាំភ្លើងស្តុប ពេលនោះស្រាប់តែមានជនសង្ស័យ២នាក់បានជិះម៉ូតូ១គ្រឿងមិនចាំម៉ាកបើកមកឈប់នៅក្បែរ ហើយជនសង្ស័យម្នាក់បានឡើងតាមជណ្តើរម៉ូតូកង់បីនោះទៅលើដំបូលធ្វើសកម្មភាពលួចយកកេសត្រីសាល់ម៉ុន ហើយបម្រុងជិះគេចខ្លួន តែត្រូវប្រជាពលរដ្ឋធ្វើដំណើរតាមផ្លូវឃើញក៏នាំគ្នាស្រែកថាចោរៗហើយដេញចាប់បានម្នាក់ប្រគល់ឲ្យសមត្ថកិច្ចមូលដ្ឋាន ចំណែកម្នាក់ទៀតជិះម៉ូតូគេចខ្លួនបាត់ទៅ។
បច្ចុប្បន្ន ជនសង្ស័យខាងលើសមត្ថកិច្ចកំពុងសួរនាំនៅប៉ុស្តិ៍នគរបាលដ្ឋបាលទឹកល្អក់ទី៣ ដើម្បីបន្តតាមនីតិវិធីច្បាប់៕
ដោយ៖ សីហា សែនសុខ










