ខេត្តកណ្តាល÷ ករណីគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោករវាងរថយន្តបុកជាមួយរថយន្តសណ្តោងរ៉ឺម៉ក បណ្ដាលឱ្យមានមនុស្សចំនួន០៣នាក់រងរបួស(ប្រុស០៣នាក់) ធ្ងន់០១នាក់ស្រាល០២នាក់និងខូចខាតរថយន្ត០២ គ្រឿង។ ហេតុការណ៍ខាងលើបានកើតឡើងនៅថ្ងៃទី ២០ខែសីហាឆ្នាំ ២០២៦ នៅវេលាម៉ោង០១នឹង២០ នាទីរំលងអធ្រាត្រ ស្ថិតតាមបណ្តោយផ្លូវជាតិលេខ១ ចន្លោះគីឡូម៉ែត្រ ៤៨-៤៩ក្នុងភូមិពោធិ៍មៀវ ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។
តាមប្រភពព័ត៌មានប្រាប់ឲ្យដឹងថា នៅវេលាម៉ោងកេីត ហេតុខាងលើមានរថយន្ត០១គ្រឿងម៉ាកHYUADAI
ពណ៌ខៀវដឹកទំនិញធុនធំ ពាក់ផ្លាកលេខភ្នំពេញ3C- 1849 បើកបរដោយឈ្មោះប្រាក់ គន្ធា ភេទប្រុសអាយុ២៤ឆ្នាំ មានទីលំនៅភូមិអង្គារដី ឃុំអង្គារដី ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង និងអ្នករួមដំណើរម្នាក់ទៀតឈ្មោះសំ សារ៉ន ភេទប្រុសអាយុ៣៤ឆ្នាំមានទីលំនៅភូមិឃុំជាមួយបើកបរក្នុងទិសដៅភ្នំពេញទៅអ្នកលឿង។
ពេលមកដល់ចំណុចកើតហេតុរថយន្តក៏បានបុករថយន្ត ០១គ្រឿងទៀតម៉ាកFUSO ប្រភេទកុងតឺន័រសណ្តោង
រ៉ឺម៉ក(ក្បាលពាក់ផ្លាកលេខភ្នំពេញ3F-8458 )កន្ទុយរ៉ឺម៉កពាក់ផ្លាកលេខភ្នំពេញ4A-9536 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ បើកបរក្នុងទិសដៅពីអ្នកលឿងទៅ ភ្នំពេញ(ទិសដៅផ្ទុយ)បណ្តាលឱ្យអ្នកបើកបររថយន្តទាំងពីរនិងអ្នករួមដំណើររងរបួសធ្ងន់ស្រាលត្រូវបានដឹកយកទៅព្យាបាល។
គូបញ្ជាក់ថារហូតមកដល់ព្រឹកថ្ងៃទី២០ខែសីហានេះការកកផ្ទះចរាចរណ៍នៅលើផ្លូវជាតិលេខ១ នៅតែមិនទាន់អាចធ្វើចរាចរណ៍បាននៅឡើយ។ សមត្ថកិច្ចកំពិងតែសម្រួលចរាចរណ៍នៅទីនោះ។
ចំណែករថយន្តរងការខូចខាតកម្លាំងប៉ុស្តិ៍និងជំនាញកំពុងធ្វើសណ្តាប់ធ្នាប់សម្រួលចរាចរណ៍បញ្ចៀសការកកស្ទះនិងបន្តនីតិវិធី៕
ដោយ៖ សុរិយា










