កីឡាករកីឡាការិនីថ្នាលកីឡាស្គីទឹកកក៦១នាក់ទទួលបានវិញ្ញាបនបត្រត្រីមាសទី៣

ចែករំលែក៖

ភ្នំពេញ៖ ក្រោយពីកីឡាករកីឡាការិនីថ្នាលជំនាន់ទី១ចំនួន៦១នាក់ដែលមាន អាយុចាប់ពី៦ឆ្នាំដល់១២ឆ្នាំទទួលបាន អាហារូបករណ៍របស់សាលាបង្រៀនជិះស្គីទឹកកក “Ice Park Cambodia” ទទួលបានវិញ្ញាបនបត្របញ្ជាក់ការហ្វឹកហាត់រួចមកសាលាក៏បានប្រកាសជ្រើសរើសយុវជនថ្នាលជំនាន់ថ្មីសម្រាប់ចូលហ្វឹកហាត់ឆ្នាំ ២០១៧បន្តទៀត នៅទីលានស្គីទឹកកក របស់ផ្សារទំនើបអុីអនម៉លជាន់ទី៤ ។

កញ្ញា ឡុង សុធាវី អគ្គលេខាធិការ សហព័ន្ធកីឡាស្គីទឹកកកកម្ពុជាបានឲ្យដឹងថា កីឡាករកីឡាការិនីថ្នាលដែលទទួល វិញ្ញាបនបត្រទៅតាមកម្រិតធ្វើតេស្តរបស់ពួកគេនោះមកទល់និងត្រីមាសទី៣នេះ សាលា Ice Park Cambodia បានបង្វឹកហាត់កីឡាករកីឡាការិនីទទួលជោគជ័យចំនួន៤កម្រិតទី១-កម្រិត A-Pre-Alpha ៥នាក់ ក្នុងនោះមានស្រី២នាក់, កម្រិត B-Beta ១៩នាក់ក្នុងនោះមានស្រី១០នាក់, ក្នុង នោះមានកម្រិត C-Alpha ២២នាក់ ស្រី ១៧នាក់ និងកម្រិត D-Gamma ១៥នាក់ ក្នុងនោះមានស្រី១០នាក់ សរុប៦១នាក់ ក្នុងនោះមានស្រី៣៩នាក់ ។

អគ្គលេខាធិការរូបនេះបានបញ្ជាក់ថា អាហារូបករណ៍សម្រាប់ឆ្នាំ២០១៦នេះនឹងបន្តហ្វឹកហាត់ដល់ត្រីមាសទី៤ពីថ្ងៃទី២៦ ខែកញ្ញា ដល់ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៦។ ចំពោះអាហារូបករណ៍ឆ្នាំ២០១៧នឹងរៀបចំហ្វឹកហាត់ពីថ្ងៃទី២ ខែមករាឆ្នាំ២០១៧ ខាងមុខ។ អាហារូបករណ៍ថ្មីឆ្នាំ២០១៧ សាលានឹងផ្តល់ជូនកីឡាករកីឡាការិនីចាប់ពីអាយុ៥ឆ្នាំដល់១៧ឆ្នាំខុសគ្នាកាលពីឆ្នាំមុន ដោយមូលហេតុសហព័ន្ធសង្ឃឹមថា ប្រទេសកូរ៉េខាងត្បូងមានកម្មវិធីហ្វឹកហាត់ដល់កីឡាករកីឡាការិនីវ័យក្មេងត្រឹម អាយុ១៣ ដល់១៧ឆ្នាំ ដូចកាលពីដើម ឆ្នាំ២០១៦ដែរ។ សហព័ន្ធកីឡាស្គីទឹកកកកម្ពុជាបានកំណត់ចំនួនត្រឹម៥០នាក់ដំបូងសម្រាប់ត្រីមាសទី១ ព្រោះនៅមានកីឡាករកីឡាការិនីអាហារូបករណ៍ចាស់ខ្លះដែលគាត់ត្រូវនៅបន្តហ្វឹកហាត់បន្ថែមទៀត ។

កញ្ញា សុធារី បានអះអាងថា សហព័ន្ធស្គីទឹកកកកម្ពុជាត្រូវប្រមូលអត្តពលិកថ្នាលដែលមានជំនាញខ្ពស់ជាងគេមកហ្វឹកហាត់ដាច់ដោយឡែក ហើយសហព័ន្ធសង្ឃឹមថាកីឡាករកីឡាការិនីថ្នាលនឹងអាចវិវឌ្ឍខ្លួន ប្រកបដោយគុណភាពនិងសមត្ថភាពទេព កោសល្យពេលលេញដើម្បីឆ្ពោះទៅកាន់ព្រឹត្តិការណ៍ប្រកួតកីឡាថ្នាក់តំបន់គឺ “ស៊ីហ្គេម លើកទី៣២ឆ្នាំ២០២៣” នៅកម្ពុជា។ សម្រាប់ការចុះឈ្មោះកីឡាករកីឡាការិនីថ្នាលអាហារូបករណ៍ឆ្នាំ២០១៧នឹងប្រព្រឹត្ត ទៅចាប់ពីថ្ងៃទី៤ ខែតុលាហើយបញ្ចប់ត្រឹម ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៦។ ដោយឡែកកីឡាករកីឡាការិនីដែលទទួលបានវិញ្ញាបនបត្រថ្ងៃនេះត្រូវចូលរួមប្រកួតមិត្តភាពនៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៦ ចាប់ពី ម៉ោង២រសៀលទៅនៅទីលាន Ice Park Cambodia ជាន់ទី៤ ផ្សារទំនើបអុីអន ភ្នំពេញ។ កាលបរិច្ឆេទផុតកំណត់ទទួលពាក្យនៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៦។ ទន្ទឹមនឹងការទទួលពាក្យចូលប្រកួតនេះ Ice Park Cambodia ក៏បើកការទទួលពាក្យ សម្រាប់ចូលរួមប្រកួតក្នុងកម្មវិធី Skate Bangkok នៅប្រទេសថៃផងដែរ ។ កម្មវិធីនឹងប្រព្រឹត្តទៅពីថ្ងៃទី៨ ដល់១១ ខែធ្នូ ឆ្នាំ ២០១៦ និងកម្មវិធីពិសេស១ទៀតមាន រយៈពេល២ថ្ងៃ គឺ Christmas Show 2016 ប្រព្រឹត្តទៅពីថ្ងៃទី២៤ -២៥ខែធ្នូឆ្នាំ២០១៦ នៅទីលាន Ice Park Cambodia៕

%e1%9e%80%e1%9e%b8%e1%9e%a1%e1%9e%b6%e1%9e%9f%e1%9f%92%e1%9e%82%e1%9e%b8%e1%9e%91%e1%9e%b9%e1%9e%80%e1%9e%80%e1%9e%80%e1%9e%80%e1%9e%98%e1%9f%92%e1%9e%96%e1%9e%bb%e1%9e%87%e1%9e%b6-%e1%9f%a1 %e1%9e%80%e1%9e%b8%e1%9e%a1%e1%9e%b6%e1%9e%9f%e1%9f%92%e1%9e%82%e1%9e%b8%e1%9e%91%e1%9e%b9%e1%9e%80%e1%9e%80%e1%9e%80%e1%9e%80%e1%9e%98%e1%9f%92%e1%9e%96%e1%9e%bb%e1%9e%87%e1%9e%b6

...

ដោយ៖ សារីម

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print