អាមេរិកដាក់ទណ្ឌកម្មក្រុមហ៊ុនចិន ដែលរកស៊ីជាមួយកូរ៉េខាងជើង ដូចជាជួយដល់កម្មវិធីបរមាណូ

ចែករំលែក៖

អាមេរិកបានដាក់ទណ្ឌកម្មទៅលើក្រុមហ៊ុនចិន និងបុគ្គល ៤នាក់ ដែលជាប់ពាក់ព័ន្ធក្នុងការជួយដល់គូរ៉េខាងជើងគេចពីច្បាប់ដាក់ទណ្ឌកម្មរបស់សហគមន៍អន្តរជាតិ និងជាសកម្មភាពជួយដល់កម្មវិធីបរមាណូរបស់ទីក្រុងព្យុងយ៉ាងផងដែរ។

ក្រុមហ៊ុន Dandong Hongxiang ត្រូវបានចោទប្រកាន់ថា បានជំនួសមុខឲ្យធនាគាកូរ៉េខាងជើង ដែលទទួលរងការដាក់ទណ្ឌកម្មពីសហគមន៍អន្តរជាតិ ដើម្បីរារាំងកម្មវិធីបរមាណូរបស់ទីក្រុងព្យុងយ៉ាង។ ការដាក់ទណ្ឌកម្មក្រោយពេលដែលកូរ៉េខាងជើង បានសាកល្បងគ្រាប់បែបបរមាណូលើកទី៥ កាលពីដើមខែ បង្ករឲ្យមានប្រតិកម្មយ៉ាងខ្លាំងពីសហគមន៍អន្តរជាតិ ។

ក្រៅពីការដាក់ទណ្ឌកម្មទៅលើក្រុមហ៊ុន អាមេរិកក៏បានដកា់ទណ្ឌកម្មទៅលើបុគ្គល៤រូប មាន Ma Xiaohong, Xhou Jianshu, Hong Jinhua និង La chuanxu  ដែលមានចេតនាបំពានច្បាប់និងចូលរួមក្នុងសកម្មភាពលាងលុយខ្មៅផងដែរ។

បច្ចុប្បន្នកូរ៉េខាងជើងកំពុងទទួលរងការដាក់ទណ្ឌកម្មពីអង្គការសហប្រជាជាតិ៥ផ្សេងគ្នា ចាប់តាំងពីប្រទេសនេះបានសាកល្បងគ្រាប់បែកបរមាណូលើកទីមួយនៅឆ្នាំ២០០៦។ ជាមួយគ្នានោះកូរ៉េខាងជើងបានបាញ់មីស៊ីលជាច្រើនគ្រាប់ក្រោយការដាក់ទណ្ឌកម្មនោះ ដែលជាការឆ្លើយតប់ទៅកាន់សហគមន៍អន្តរជាតិដូចរាល់ដងដែលប្រទេសនេះបានធ្វើ។

ក្រុមហ៊ុនចិននៅតាមព្រំដែនដើរតួនាទីយ៉ាងសំខាន់នៅក្នុងកម្មវិធីបរមាណូកូរ៉េខាងជើង បើគ្មានចិនទេនោះកម្មវិធីបមរាណូគ៏គ្មានប្រាក់ដើម្បីបន្តផងដែរ ។

ទាំងនោះហើយបានជាអ្នកវិភាគលើកឡើងថា ចិនគឺជាអ្នកកាន់កូនសោរកម្មវិធីបរមាណូកូរ៉េខាងជើង។ មូលនិធិសម្រាប់កម្មវិធីបរមាណូរបស់កូរ៉េខាងជើង ត្រូវបានគេដឹងថា បានមកពីការរកស៊ីជាមួយចិននៅគ្រប់វិស័យក្នុងនោះមានវិស័យកសិកម្មជាដើមដែលជាប្រភពចំណូលដ៏សំខាន់សម្រាប់កូរ៉េខាងជើង សម្រេចនូវកម្មវិធីបរមាណូរបស់ខ្លួន។

បើចិនចង់ចាក់សោកម្មវិធីបរមាណូកូរ៉េខាងជើង ជារឿងងាយស្រួលបំផុតដោយគ្រាន់តែផ្តាច់ទំនាក់ទំនងសេដ្ឋកិច្ច។ ប៉ុន្តែចិនបានដឹងយ៉ាងច្បាស់ពីសត្រូវរបស់ខ្លួនទាំងនោះហើយបានជាទុកឱកាសដល់កូរ៉េខាងជើង ដើម្បីគំរាមកំហែងអាមេរិកជំនួសខ្លួន។

អាចនិយាយបានថា កូនសោកម្មវិធីបរមាណូរបស់កូរ៉េខាងជើងគឺនៅក្នុងដៃប្រទេសចិន ហើយបើចិនមិនបិទភ្នែកទេនោះកូរ៉េខាងជើងមិនអាចបន្តកម្មវិធីបរមាណូនិងកាំជ្រួចមីស៊ីលបានឡើយ។ សេដ្ឋកិច្ចកូរ៉េខាងជើងអាស្រ័យភាគច្រើនទៅលើប្រទេសចិនការនាំចេញ ៨០ភាគរយ រាល់ទំនិញរបស់កូរ៉េខាងជើងគឺទៅប្រទេសចិន។

កូរ៉េខាងជើង និងអុីរ៉ង់ បានបន្ដកម្មវិធីបរមាណូធ្វើឲ្យពិភពលោកព្រួយបារម្ភយ៉ាងខ្លាំង។ ថាតើឥទ្ធិពលរបស់ចិនមានជម្រៅប៉ុនណានៅក្នុងទំនាក់ទំនងជាមួយបណ្ដាប្រទេសកំពុងតែបង្កើតកម្មវិធីបរមាណូនោះ រហូតមកទល់ពេលនេះនៅតែជាសំណួរ មិនទាន់រកចម្លើយឃើញនៅឡើយ៕

1

...

ប្រែសម្រួល៖ ម៉ែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print