ខេត្តកណ្ដាល÷ជនសង្ស័យម្នាក់ត្រូវសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលកំពង់ភ្នំឃាត់ខ្លួនបញ្ជូនមកផ្នែកជំនាញនគរបាលយុត្តិធម៌នៃអធិការដ្ឋាននគរបាលស្រុកលើកដែកពាក់ព័ន្ធនឹងករណីលួចផ្លែស្វាយនិងប្រើប្រាស់ដោយខុសច្បាប់នៅនូវសារធាតុញៀន។
មន្ត្រីនគរបាលស្រុកលើកដែកបានឲ្យដឹងថា នៅថ្ងៃ សៅរ៍៩កើត ខែស្រាពណ៍ ឆ្នាំមមីអដ្ឋស័ក ព.ស២៥៧០ ត្រូវនិងថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៦ឆ្នាំ២០២៦ នៅវេលាម៉ោង០៧និង៣០នាទីមានករណីលួច ផ្លែស្វាយនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនចំណុចដីចំការស្វាយជនរងគ្រោះ ស្ថិតនៅភូមិក្បាលជ្រោយ ឃុំកំពង់ភ្នំ ស្រុកលេីកដែក ខេត្តកណ្តាល ។
ប្រភពបានឱ្យដឹងថាម្ចាស់ចំការស្វាយឈ្មោះ ប៉ិច ស៊ីថា ភេទប្រុស អាយុ៥១ឆ្នាំ ជនជាតិខ្មែរមុខរបរលក់ដូរ មានទីលំនៅ ភូមិអំពិលទឹក ឃុំកំពង់ភ្នំ ស្រុកលេីកដែក ខេត្ត កណ្តាល។
ជនសង្ស័យឈ្មោះ រស់ ដារ៉ា ហៅ(អាក្រមួន) ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរមុខរបរមិនពិតប្រាកដ មានទីលំនៅ ភូមិក្បាលជ្រោយ ឃុំកំពង់ភ្នំ ស្រុកលេីកដែក ខេត្តកណ្តាល (ឃាត់ខ្លួន)មានសារធាតុញៀនក្នុងទឹកនោមវិជ្ជមាន(+) ។
**វត្ថុតាងចាប់យកមាន÷
-ផ្លែស្វាយ ៣០គីឡូ
-ទូរស័ព្ទដៃ ចំនួន០២គ្រឿង
-កង់០១គ្រឿង
(មធ្យោបាយជនសង្ស័យ)
បច្ចុប្បន្ន ជនសង្ស័យត្រូវបានឃាត់ខ្លួនជាបណ្តោះ អាសន្ននៅអធិការដ្ឋាននគរបាលស្រុកលើកដែក ដើម្បីបន្តនីតិវិធី ៕










