ស្ត្រី២នាក់ ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តបើកដោយជនជាតិចិន បុកជាមួយម៉ូតូ១គ្រឿង

ចែករំលែក៖

ខេត្តព្រះសីហនុ ៖ មន្ត្រីជំនាញ​ចរាចរ​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ស្ទឹង​ហាវ​នៃ​ស្នងការដ្ឋាន​នគរបាល ខេត្ត​ព្រះ​សីហ​នុ​បាន​ឲ្យ​ដឹង​ថា នៅ​វេលា​ម៉ោង​១០​និង​៤៩​នាទី​ថ្ងៃ​ទី​២២ ខែសីហា ឆ្ឆ្នាំ​២០២៦  មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ដ៍​រន្ធត់​មួយ​បាន​ឆក់​យក​ជីវិត​ស្ត្រី​ពីរ​នាក់​ភ្លាម​ៗ​នៅ​និង​កន្លែង​កើតហេតុ​ដែល​បង្ក​ឡើង​ដោយ​ជនជាតិ​ចិន​បាន​បើករថយន្ត​បុក​និង​ម៉ូតូ​ដែល​មាន​ទិស​ដៅ​ផ្ទុយ​គ្នា​ពេញទំហឹង​បណ្តាល​ឲ្យ​ស្ត្រី​រង​គ្រោះ​ចំនួន​ពីរ​នាក់​ប៉ើង​ធ្លាក់​ចេញពី​ផ្លូវស្លាប់​ភ្លាម​ៗ​នៅ​កន្លែង​កើតហេតុ​។

​ប្រភព​ខាងលើ​បាន​បន្ត​ឲ្យ​ដឹង​ទៀត​ថា​ ហេតុ​ការ​ណ៍ គ្រោះថ្នាក់​ដ៍​រន្ធត់​ខាងលើ​បាន​កើតឡើង​តាម​បណ្ដោយ​
វិ​ថី សុវត្ថិភាព​សម្តេច​ទេព​វង្ស​ឬ​ផ្លូវ​លេខ​(១៤៦B) ត្រង់​
គី​ទ្បូ​ម៉ែត្រ​លេខ (១២-១៣-) ស្ថិត​នៅ​ក្នុងភូមិ​០១ ឃុំ​ទំនប់​រលក ស្រុក​ស្ទឹង​ហាវ ខេត្ត​ព្រះ​សីហ​នុ​។

រថយន្ត​បង្ក​គ្រោះថ្នាក់​ម៉ាក LUXES ព​ណ៍​ស ផ្លា​ក​លេខ ភ្នំពេញ 2V-8628 អ្នកបើកបរ​ឈ្មោះ DENG SHIYONG ភេទ​ប្រុស អាយុ​៤៥ ឆ្នាំ​ជនជាតិ​ចិន​ជាងសំណង់ និង​មាន​អ្នក​រួម​ដំណើរ​ចំនួន​០៣ ​រួមមាន
១-​ឈ្មោះ ទឹ​ន យី​ស៉ិ​ង ភេទ​ស្រី ជា​កូន (​មិន​រង​របួស​) .​។
២-​ឈ្មោះ ទឹ​ន ចែ​យី ភេទ​ស្រី ជា​កូន (​មិន​រង​របួស​) ​។
៣-ឈ្មោះ ដេ​ន មុំ ភេទ​ស្រី អាយុ​៣២​ឆ្នាំ ជា​ប្រពន្ធ (​មិន​រង​របួស​) ។ អ្នក​ទាំង​០៤ ស្នាក់​នៅ​ក្នុង​រោងចក្រ ISI ឃុំ​កែវ​ផុស ស្រុក​ស្ទឹង​ហាវ ខេត្ត​ព្រះ​សីហ​នុ​។

រថយន្តមួយគ្រឿងខាងលើ​បើកបរ​ក្នុង​ទិស​ដៅ​ពី​ស្រុក​ស្ទឹង​ហាវ ឆ្ពោះទៅ​ស្រុក​ព្រៃ​នប់ ​។ លុះដល់​ចំណុច​កើតហេតុ​ខាង​លើ​ រថយន្ត​បាន​ឡើង​វ៉ា​ជែង​ចូល​គន្លង​ខាងឆ្វេង​ទៅ​បុក​ម៉ូតូ​០១​គ្រឿង​ម៉ាក HONDA ព​ណ៍​ខ្មៅ ពាក់​ផ្លា​ក​លេខ ព្រះ​សីហ​នុ 1G-9293 បើកបរ​ឈ្មោះ ហេង សុ​ឡេ​ង ភេទ​ស្រី អាយុ​២១​ឆ្នាំ ជនជាតិ​ខ្មែរ (​ស្លាប់​)​ភ្លាម​ៗ និង​​អ្នក​រួម​ដំណើរ​ម្នាក់ ឈ្មោះ ឈឹ​ម ណា​វី ភេទ​ស្រី អាយុ​៤៥​ឆ្នាំ (​ស្លាប់​) អ្នក​ទាំង​ពីរ​មាន​អា​ស័​យ​ដ្ឋា​ន​បច្ចុប្បន្ន​នៅ​ភូមិ​០១  ឃុំ​ទំនប់​រលក ស្រុក​ស្ទឹង​ហាវ ខេត្ត​ព្រះ​សីហ​នុ ទិស​ដៅ​ឆ្ពោះទៅ​ស្រុក​ស្ទឹង​ហាវ​។​

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​បន្ថែម​ថា​ ជន​រង​គ្រោះ​ដែល​ស្លាប់​បាត់បង់​ជីវិត​ឈ្មោះ​ហេង សុ​ឡេ​ង អាយុ​២១​ឆ្នាំ ត្រូវជា​គូ​ដណ្តឹង​របស់​កូនប្រុស​ស្ត្រី​រង​គ្រោះ​ដែល​ស្លាប់​បាត់បង់​ជីវិត​ឈ្មោះឈឹ​ម ណា​វី ដែល​រួម​ដំណើរ​ជាមួយ​គ្នា​។

ក្រោយ​កើតហេតុ​ភ្លាម​ៗ​សមត្ថកិច្ច​នគរបាល​ជំនាញ​ចរចរ​បាន​ចុះ​ដល់​កន្លែង​កើតហេតុ ធ្វើការ​វាស់វែង​ដើម្បី​អនុវត្ត​និ​តិ​វិធី។ ឯ​វត្ថុ​តាង​រថយន្ត​០១​គ្រឿង​និង​ម៉ូតូ​០១​គ្រឿង បាន​យក​មក​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ស្ទឹង​ហាវ ដើម្បី​បន្ត​នីតិវិធី​ច្បាប់ ។​ ​

ជន​បង្ក​ជា​ជនជាតិ​ចិន​ ក្រោយ​កើតហេតុ​ភ្លាម​ៗ សមត្ថកិច្ច​បាន​ឃាត់ខ្លួន​បញ្ជូន​ទៅ​ស្នងការ​រ​ដ្ឋា​ន​នគរបាល​ខេត្ត​ព្រះ​សីហ​នុ​ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​ដើ​ម្ប​ចាត់ការ​ទៅ​តាម​និ​តិ​វិធី​ ។

ដោយឡែក​សាកសព​ស្ត្រី​រង​គ្រោះ​ទាំង​ពីរ​ត្រូវ​បាន​ប្រគល់​ជូន​សាច់ញាតិ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​នៅ​ភូមិ​០១ ឃុំ​ទំ​នប់​រ​លក​ស្រុក​ស្ទឹង​ហាវ ៕

...

ដោយ៖ សុរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print