ខេត្តស្វាយរៀង៖ សមត្ថកិច្ចនគរបាល បញ្ជូនជនសង្ស័យចំនួន ០២នាក់ ទៅសាលាដំបូងខេត្តចាត់ការតាមផ្លូវច្បាប់ពាក់ព័ន្ធករណី ជួញដូរ រក្សាទុក ប្រេីប្រាស់ លួចលាក់កែច្នៃ ខុសច្បាប់នូវសារធាតុញៀន និងកាន់កាប់អាវុធគ្រាប់រំសេវ ដោយគ្មានការអនុញ្ញាតនៅស្រុកចន្ទ្រា។
យោងតាមសមត្ថកិច្ចនគរបាលបានអោយដឹងនៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៦នេះថា
ដោយអនុវត្តតាមបទបញ្ជាដ៏ខ្ពង់ខ្ពស់ ពី នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងលោក ប៉េង ពោធិ៍សា អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង ដឹកនាំបញ្ជាផ្ទាល់ពីលោកឧត្ដមសេនីយ៍ទោ ពេជ្រ វីរៈ ស្នងការនគរបាលខេត្តស្វាយរៀង ក្នុងការបង្ក្រាបគ្រឿងញៀនក្នុងខេត្តស្វាយរៀង កាលថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៦ លោកវរសេនីយ៍ទោ ជិន សុភឿន អធិការនគរបាលស្រុកចន្ទ្រា បានដឹកនាំកម្លាំង សហការជាមួយកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកចន្ទ្រា ដោយមានការសម្របសម្រួលពីលោក ខាំ សុផារី ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តស្វាយរៀង បានចុះធ្វើរដ្ឋបាល បង្ក្រាបទីតាំង ជួញដូរ រក្សាទុក ប្រេីប្រាស់ លួចលាក់កែច្នៃ ខុសច្បាប់នូវសាធាតុញៀន និងកាន់កាប់អាវុធគ្រាប់រំសេវ ដោយគ្មានការអនុញ្ញាត ដោយឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់ ស្រី ០១នាក់ (ជាជនជាតិវៀតណាម) ស្ថិតនៅភូមិចេក ឃុំសំរោង ស្រុកចន្ទ្រា។
សមត្ថកិច្ចបានដកហូតវត្ថុតាងរួមមានសារធាតុញៀនសរុបទាំងអស់ ទម្ងន់ ១,២៨៧.៥ ក្រាម ក្នុងនោះ៖ថ្នាំញៀនប្រភេទកេតាមីន ទម្ងន់ ៨.៦២ក្រាមថ្នាំញៀនប្រភេទមេតំហ្វេតាមីន ទម្ងន់ ១,០៦៦.៣៨ក្រាមថ្នាំញៀនប្រភេទអ៊ុចស្តាស៊ី ទម្ងន់ ២១២.៥ក្រាម
កញ្ឆាក្រៀម ២០.៥ក្រាមអាវុធខ្លី ០២ដើម និងគ្រាប់ ០៦គ្រាប់ទូរស័ព្ទដៃ ០២គ្រឿងជញ្ជីង ០១គ្រឿង និងសម្ភារប្រេីប្រើប្រាស់មួយចំនួនទៀត។
បច្ចុប្បន្នជនសង្ស័យ រួមទាំងវត្ថុតាង ត្រូវបានសមត្ថកិច្ចជំនាញ កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមច្បាប់៕

ដោយ៖ សុថាន










