រដ្ឋសភាកម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំស្ដីពី «កិច្ចសន្ទនាជាមួយពហុភាគីពាក់ព័ន្ធរបស់សភាស្ដីពីការវិនិយោគប្រកបដោយការទទួលខុសត្រូវសម្រាប់សន្ដិសុខស្បៀង និងអាកាសធាតុ»

ចែករំលែក៖

វិមានរដ្ឋសភា៖ អគ្គលេខាធិការដ្ឋានរដ្ឋសភា ចេញសេចក្តីជូនដំណឹងស្ដីពី រដ្ឋសភាកម្ពុជាសហការជាមួយអគ្គលេខាធិការដ្ឋានអាយប៉ា និងមានការគាំទ្រពីអង្គការស្បៀងអាហារ និងកសិកម្មនៃអង្គការសហប្រជាជាតិ (FAO)នឹងរៀបចំកិច្ចប្រជុំស្ដីពី «កិច្ចសន្ទនាជាមួយពហុភាគីពាក់ព័ន្ធរបស់សភាស្ដីពីការវិនិយោគប្រកបដោយការទទួលខុសត្រូវសម្រាប់សន្ដិសុខស្បៀង និងអាកាសធាតុ៖ ជំរុញរបៀបវារៈអាស៊ានស្ដីពីការវិនិយោគប្រកបដោយការទទួលខុសត្រូវ លើវិស័យចំណីអាហារ កសិកម្ម និងព្រៃឈើ» ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦ នៅវិមានរដ្ឋសភា។

 

កិច្ចសន្ទនានេះជាកាលានុវត្តភាពសម្រាប់ សមាជិកសភា ដៃគូរអភិវឌ្ឍនជាតិ-អន្ដរជាតិ វិស័យឯកជន និងតំណាងក្រសួងពាក់ព័ន្ធធ្វើការពិភាក្សា ផ្លាស់ប្ដូរមតិយោបល់ បទពិសោធន៍ និងកិច្ចសហប្រតិបត្តិការពហុភាគី ដើម្បីធានាថារាល់ការវិនិយោគពិតជាផ្ដល់ចំណេញដល់សេដ្ឋកិច្ច និងលើកកម្ពស់ជីវភាពប្រជាជន ប្រកបដោយចីរភាព ស្របតាមក្របខ័ណ្ឌ ASEAN RAI 2024-2030៕

...

 

ខាងក្រោមនេះជាសេចក្ដីជូនដំណឹងផ្លូវការទាំងស្រុងដើម្បីទទួលបានព័ត៌មានលម្អិត៖

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print